ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង ៖ ចិន មិនប្រជែងជាមួយ អាមេរិក ឡើយ
នៅខាងក្រៅកិច្ចប្រជុំកំពូល G20 លើកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី, ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់សមភាគីអាមេរិកថា ប្រទេសចិនមិនមានចេតនាក្នុងការប្រកួតប្រជែងណាមួយ ឬផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ ជាមួយសហរដ្ឋអាមេរិកនោះទេ ។

លោក ស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចប្រជុំរបស់គាត់ ជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ថា “ប្រទេសចិនមិនស្វែងរកការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ ឬការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះទេ ហើយក៏មិនមានចេតនាជំទាស់ ឬផ្លាស់ប្តូរសហរដ្ឋអាមេរិកផងដែរ” ។
លោក ស៊ី បានចង្អុលបង្ហាញថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិក មិនគួរជា “ល្បែងដែលភាគីម្ខាងមានប្រៀប ឬកេងចំណេញដោយការចំណាយ របស់ភាគីម្ខាងទៀតនោះទេ” ពោលជោគជ័យរបស់ចិន និងសហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក ។

លោកបានសង្កត់ធ្ងន់ថា ខណៈពេលដែលសហរដ្ឋអាមេរិកទទួលយកមូលធននិយម ប្រទេសចិនបានប្រកាន់យកសង្គមនិយម ហើយថា ភាគីទាំងពីរគួរតែគោរពភាពខុសគ្នានេះ និងមិនព្យាយាមកែប្រែគ្នាទៅវិញទៅមក ឬផ្លាស់ប្តូរប្រព័ន្ធរបស់ភាគីម្ខាងទៀតឡើយ ។
ជាចុងក្រោយ លោកប្រធានាធិបតីចិន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា សេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាតម្លៃរួមរបស់មនុស្សជាតិទាំងអស់ ហើយលទ្ធិប្រជាធិបតេយ្យ ទល់នឹងអំណាចផ្តាច់ការ មិនមែនជាលក្ខណៈកំណត់នៃពិភពលោក សព្វថ្ងៃនេះនោះទេ វានៅតែជានិន្នាការនៃគ្រប់សម័យកាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


