ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន នឹងធ្វើឲ្យ កូរ៉េខាងជើង មានកម្លាំងនុយក្លេអ៊ែរខ្លាំងបំផុតលើលោក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ក្នុងថ្ងៃនេះថា លោក គីម ជុងអ៊ុន បាននិយាយថា នឹងធ្វើឲ្យកូរ៉េខាងជើងមានកម្លាំងនុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ខណៈលោកបង្ហាញពីមន្ត្រីយោធារាប់សិបនាក់ ដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះកាំជ្រួចផ្លោងថ្មីមួយ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក Kim បានត្រួតពិនិត្យការសាកល្បងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា នៃមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់កូរ៉េខាងជើង និងបានសន្យាថា នឹងទប់ទល់នឹងអ្វីដែលលោកហៅថា ការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

មេដឹកនាំកូរ៉េខាងជើងរូបនេះបានពិពណ៌នាថា Hwasong-17 គឺជា “អាវុធយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក” ហើយបាននិយាយថា វាបង្ហាញពីការតាំងចិត្ត និងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការកសាងកងទ័ពដ៏ខ្លាំងបំផុតរបស់ពិភពលោក។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េ KCNA បាននិយាយថា កាំជ្រួចបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅចំពោះមុខពិភពលោកថា កូរ៉េខាងជើងគឺជាមហាអំណាចនុយក្លេអ៊ែរពេញលេញ ដែលមានសមត្ថភាពអាចឈរប្រឆាំងនឹងអំណាចនុយក្លេអ៊ែររបស់ចក្រពត្តិនិយមអាមេរិក ហើយបានបង្ហាញយ៉ាងពេញលេញនូវកម្លាំងរបស់ខ្លួនថា ជារដ្ឋ ICBM ដ៏មានឥទ្ធិពលបំផុត ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកស្រី Tsai Ing-wen លាលែងតំណែងជាប្រធានគណបក្សភ្លាមៗ ក្រោយចាញ់ការបោះឆ្នោតថ្នាក់តំបន់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


