ព័ត៌មានអន្ដរជាតិ
នារីបម្រើការតាមយន្តហោះហ្វីលីពីនត្រូវមិត្តភ័ក្ដិជិត ១០ នាក់រំលោភបូករហូតដល់ស្លាប់
ប៉ូលិសបាននិយាយថា អ្នកបម្រើការតាមយន្តហោះម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាងងូតទឹកនៃសណ្ឋាគារមួយនៅប្រទេសហ្វីលីពីន ខណៈប៉ូលិសសង្ស័យថា នាងប្រហែលជាត្រូវបានគេរំលោភបូក ។

មុនកើតហេតុ Christine Angelica Dacera អាយុ ២៣ ឆ្នាំត្រូវបានគេឃើញចូលរួមក្នុងកម្មវិធីមួយដើម្បីអបអរឆ្នាំថ្មីជាមួយមិត្តភ័ក្តិរបស់នាងប្រហែល ១០ នាក់នៅសណ្ឋាគារលំដាប់ផ្កាយបួន City Garden Hotel នៅទីក្រុងម៉ានីល ។ បន្ទាប់ពីនោះមិត្តភ័ក្ដិរបស់នាងបានឃើញនាងសន្លប់នៅក្នុងអាងទឹករួចក៏ប្រញាប់ប្រញាលបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ Makati ។

ក្រោយមកលោកវរសេនីយ៍ទោ Harold Depositar បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Pilipino Star Ngayon ថា មន្ទីរពេទ្យបានជូនដំណឹងដល់អាជ្ញាធរអំពីការស្លាប់របស់នាងនៅម៉ោង ៥ ល្ងាចថ្ងៃទី ១ ខែមករា ។
ទន្ទឹមនោះក្រុមអ្នកស៊ើបអង្កេតកំពុងរង់ចាំការធ្វើកោសល្យវិច័យ ប៉ុន្តែបានបញ្ជាក់ថា រាងកាយរបស់នារីវ័យក្មេងរូបនេះមានស្នាមជាំទាំងភ្លៅ និងជង្គង់ ។

ប៉ូលិសក៏កំពុងរង់ចាំរបាយការណ៍នៃការពុលណាមួយផងដែរដើម្បីដឹងថាតើនាងបានប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង ខណៈករណីនេះក៏ត្រូវបានគេកំណត់ពីមូលហេតុបន្ទាប់បន្សំពាក់ព័ន្ធនឹងជំងឺដាច់សរសៃឈាមផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Sun
ចុចអាន ៖ ការបាត់ខ្លួនរបស់ Jack Ma កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក
ចុចអាន ៖ ក្រុមហ៊ុនអាកាសចរណ៍ពីរព្រមព្រៀងគ្នាជួយដឹកជញ្ជូនវ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


