ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាហ្សង់ទីន ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទពុករលួយ
កាលពីថ្ងៃអង្គារទី០៦ខែធ្នូ អនុប្រធានាធិបតីអាហ្សង់ទីនលោកស្រី Cristina Fernandez de Kirchner ត្រូវបានរកឃើញថា មានពិរុទ្ធពីបទពុករលួយ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ រួមជាមួយនឹងបម្រាម មិនឲ្យកាន់តំណែងជាសាធារណៈអស់មួយជីវិត។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីនឹងនៅតែមានសេរីភាពរហូតដល់ចប់អាណត្តិ ដោយសារតែអភ័យឯកសិទ្ធិ។
តុលាការសហព័ន្ធនៅទីក្រុង ប៊ុយណូស៊ែ បានប្រកាសសាលក្រម បន្ទាប់ពីដំណើរការរយៈពេល៣ឆ្នាំកន្លះ ដែលរួមមានសាក្សីជាង១០០នាក់។

លោកស្រី Kirchner អាយុ៦៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក និងបើកសមាគមខុសច្បាប់ជាមួយមហាសេដ្ឋីសំណង់ម្នាក់ អំឡុងពេលកាន់តំណែងជាប្រធានាធិបតីចន្លោះឆ្នាំ ២០០៧ ដល់ ២០១៥។
លោកស្រី Kirchner បានធ្វើជាអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភាអាហ្សង់ទីន ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក ហើយអាចដកអភ័យឯកសិទ្ធិបាន លុះត្រាតែមានសឡេងពីរភាគបីនៅក្នុងសភា ដែលរឿងនេះទំនងជាមិនអាចទៅរួចនោះទេ។ លោកស្រីក៏មានជម្រើសក្នុងការប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ ទៅតុលាការកំពូលផងដែរ។

សាលក្រមកាលពីថ្ងៃអង្គារ គឺជាលើកទីមួយហើយ ដែលអនុប្រធានាធិបតីនៅក្នុងប្រទេសអាហ្សង់ទីន ត្រូវបានកាត់ទោសពីបទប្រព្រឹត្តខុសក្នុងពេលកាន់តំណែង។
យ៉ាងណាក្តី លោកស្រី Kirchner បានបដិសេធការចោទប្រកាន់ទាំងអស់ ហើយហៅដំណើរការនេះថាជាការចោទប្រកាន់ផ្នែកនយោបាយ និងបង្កឡើងដោយភាពមិនប្រក្រតី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ វីដេអូ អនុប្រធានាធិបតីអាហ្សង់ទីន ប៊ិះត្រូវខ្មាន់កាំភ្លើងធ្វើឃាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


