ព័ត៌មានអន្ដរជាតិ
ចិន ប្តេជ្ញាឆ្លើយតបចំពោះទណ្ឌកម្មចុងក្រោយរបស់ អាមេរិក
ប្រទេសចិន បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើមន្ត្រីសម្រាប់ការរំលោភសិទ្ធិមនុស្សនៅតំបន់ទីបេ ដោយនិយាយថា ការដាក់ទណ្ឌកម្មខុសច្បាប់ គ្រាន់តែជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំងប៉ុណ្ណោះ។

នៅពេលសួរអំពីការដាក់ទណ្ឌកម្មចុងក្រោយបំផុតនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយថា វិធានការនេះគឺជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចំពោះកិច្ចការប្រទេសរបស់គាត់ និងធ្វើឲ្យខូចទំនាក់ទំនងដ៏ធំសម្បើមជាមួយសហរដ្ឋអាមេរិក។ លោកបន្ថែមថា ប្រទេសចិននឹងចាត់វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងដំណោះស្រាយ។
លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី១២ខែធ្នូថា “សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដោយខុសច្បាប់ លើមន្ត្រីចិននៅក្រោមច្បាប់ក្នុងស្រុក និងលេសនៃបញ្ហាសិទ្ធិមនុស្សនៅទីបេ។ កិច្ចការដែលទាក់ទងនឹងទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយមិនត្រូវមានការជ្រៀតជ្រែកពីប្រទេសណាមួយឡើយ”។

កាលពីសប្តាហ៍មុន ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសពីរលកនៃទណ្ឌកម្មថ្មីប្រឆាំងនឹងមនុស្សចំនួន៤០នាក់នៅក្នុងប្រទេសចំនួន៩ ដើម្បីសម្គាល់ទិវាសិទ្ធិមនុស្សអន្តរជាតិ រួមទាំងមន្ត្រីបច្ចុប្បន្ន និងអតីតនៅក្នុងប្រទេសកូរ៉េខាងជើង អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ហ្គីណេ អ៊ីរ៉ង់ ម៉ាលី ចិន រុស្ស៊ី និងហ្វីលីពីន។
ជនជាតិចិន២នាក់ឈ្មោះ Wu Yingjie និង Zhang Hongbo ត្រូវបានកំណត់គោលដៅសម្រាប់ការចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តទីបេ ជាកន្លែងដែលក្រសួងរតនាគារអះអាងថា រដ្ឋាភិបាលចិន បានអនុវត្តការឃុំខ្លួនតាមអំពើចិត្ត និងការរំលោភផ្សេងទៀត ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតបន្តឹងសេរីភាពសាសនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក បៃដិន និយាយ ថា សេដ្ឋកិច្ច អាមេរិក អាចវ៉ាដាច់ ចិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


