ព័ត៌មានអន្ដរជាតិ
បាក់ដីនៅម៉ាឡេស៊ី មនុស្សស្លាប់កើនដល់ ១៦នាក់
ការរអិលបាក់ដី បានសម្លាប់មនុស្សចំនួន១៦នាក់នៅប្រទេសម៉ាឡេស៊ី ខណៈពួកគេដេកលង់លក់ក្នុងតង់ នៅឯកន្លែងបោះជំរំមួយក្នុងទីក្រុង Batang Kali ក្បែរ Genting Highlands កាលពីព្រឹកថ្ងៃសុក្រទី១៦ខែធ្នូនេះ។

ក្រុមស្វែងរកកំពុងរុករកតាមភក់ដ៏ក្រាស់ និងដើមឈើដែលដួលរលំ ដើម្បីរកមនុស្សចំនួន១៧នាក់ ដែលនៅតែបាត់ខ្លួន។
ក្រសួងអភិវឌ្ឍន៍រដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសម៉ាឡេស៊ីបាននិយាយថា មនុស្សចំនួន ៦១ នាក់ត្រូវបានរកឃើញថាមានសុវត្ថិភាព ក្នុងចំណោមមនុស្សសរុប៩៤នាក់ ជាប់នៅក្នុងការរអិលបាក់ដីនេះ។

មេប៉ូលិសស្រុក Suffian Abdullah បាននិយាយថា អ្នកស្លាប់គឺជាជនជាតិម៉ាឡេស៊ី ហើយរួមទាំងក្មេងអាយុប្រហែលប្រាំឆ្នាំម្នាក់ផងដែរ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា មនុស្សជិត ៤០០ នាក់មកពីទីភ្នាក់ងារជាច្រើនត្រូវបានដាក់ពង្រាយ ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។

គួរបញ្ជាក់ថា ការរអិលបាក់ដីគឺជារឿងធម្មតានៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅចុងឆ្នាំ។
កាលពីខែមីនា មនុស្ស៤នាក់ បានស្លាប់បន្ទាប់ពីការរអិលបាក់ដីដ៏ធំដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកប់ផ្ទះរបស់ពួកគេនៅជាយក្រុង Kuala Lumpur។

កាលពីឆ្នាំមុន មនុស្សប្រហែល ២១០០០ នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋចំនួន៧ទូទាំងប្រទេស។
នៅក្នុងឧបទ្ទវហេតុដ៏អាក្រក់បំផុត ការរអិលបាក់ដីដ៏ធំក្នុងឆ្នាំ១៩៩៣ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យអគារលំនៅដ្ឋានកម្ពស់១២ជាន់នៅក្រៅរដ្ឋធានីដួលរលំ ដោយបានសម្លាប់មនុស្សចំនួន៤៨នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បាក់ដី និងទឹកជំនន់នៅ វៀតណាម បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


