ព័ត៌មានអន្ដរជាតិ
សមាជិកអង្គការណាតូ ជំរុញឲ្យជនស៊ីវិល ចូលហ្វឹកហ្វឺនជាមួយកងទ័ព (មានវីដេអូ)
អ្នកស្ម័គ្រចិត្តស៊ីវិលរាប់ពាន់នាក់ រួមទាំងកុមារផងដែរ នឹងត្រូវជ្រើសរើសដោយទីក្រុង វ៉ាសូវី នៅក្នុងកម្មវិធីហ្វឹកហ្វឺនយោធា រដូវរងា។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បាននិយាយថា ប៉ូឡូញ ចង់បណ្តុះបណ្តាលមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីត្រៀមខ្លួនសម្រាប់ពេលមានវិបត្តិ។
មនុស្សប្រហែល៤០០០ នាក់បានឆ្លងកាត់កម្មវិធី “ហ្វឹកហ្វឺនជាមួយកងទ័ព” ដំណាក់កាលដំបូងរួចទៅហើយកាលពីខែតុលា និងខែវិច្ឆិកា។ ឥឡូវនេះ ក្រសួងការពារជាតិ ចង់បង្កើនចំនួនអ្នកស្ម័គ្រចិត្តឡើងទ្វេដង និងបង្រៀនជំនាញយោធាដល់ជនជាតិប៉ូឡូញរហូតដល់ទៅ ៨០០០នាក់។ នេះបើតាមយោងតាមសេចក្តីប្រកាសកាលពីថ្ងៃចន្ទទី១៩ខែធ្នូ។

លោក Blaszczak បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ជនរួមជាតិថា “គោលដៅរបស់យើង គឺបង្រៀនជំនាញជាមូលដ្ឋានដល់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ជំនាញទាំងនេះនឹងជួយអ្នក ប្រសិនបើអ្នកស្ថិតក្នុងវិបត្តិ ឬស្ថានភាពធ្ងន់ធ្ងរ”។
ជំនាញដែលដាក់ចេញដោយក្រសួងរួមមាន ការប្រើប្រាស់អាវុធ ការប្រយុទ្ធដោយដៃ ការរស់រានមានជីវិតក្នុងទីរហោស្ថាន ការប្រើប្រាស់របាំងមុខការពារឧស្ម័នឲ្យបានត្រឹមត្រូវ និងការផ្តល់ជំនួយសង្គ្រោះបឋម។

ក្រសួងការពារជាតិចង់ឲ្យមនុស្សដែលមានអាយុពី១៥ដល់៦៥ឆ្នាំ ចុះឈ្មោះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិបានកត់សម្គាល់ថា រដ្ឋាភិបាលចាត់ទុកវគ្គហ្វឹកហ្វឺននេះ ជាមធ្យោបាយមួយដើម្បីលើកទឹកចិត្តប្រជាជនឲ្យជ្រើសរើសអាជីពក្នុងជួរកងទ័ព។
កាលពីខែកក្កដា លោក Blaszczak និយាយថា ប៉ូឡូញចង់មានកម្លាំងជើងគោកដែលមានសមត្ថភាពខ្លាំងបំផុតនៅអឺរ៉ុប។ ទីក្រុងវ៉ាសូវី មានបំណងចំណាយ ៣% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមសមាជិកណាតូ ហើយចង់បង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនពី១៤៣ ៥០០នាក់ដល់ ៣០០ ០០០ នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ប្រកាស បង្កើន កិច្ចសហប្រតិបត្តិការ យោធា ជាមួយ សម្ព័ន្ធមិត្ត ចាក់ទឹកមិនលិច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


