ព័ត៌មានអន្ដរជាតិ
ឆ្នាំនេះ សហរដ្ឋអាមេរិក ជួបថ្ងៃបុណ្យណូអែលដ៏គ្រោះថ្នាក់ និងរងទុក្ខ (មានវីដេអូ)
ព្យុះរដូវរងាដ៏ឃោរឃៅ បាននាំមកនូវគ្រោះថ្នាក់ និងទុក្ខវេទនានៅថ្ងៃបុណ្យណូអែល ដល់ប្រជាជនអាមេរិករាប់លាននាក់ ស្របពេលព្រិលធ្លាក់ខ្លាំង បានវាយប្រហារផ្នែកខ្លះនៃភាគខាងកើតសហរដ្ឋអាមេរិក ខណៈការស្លាប់ទាក់ទងនឹងអាកាសធាតុ បានកើនឡើងដល់យ៉ាងតិច៣១នាក់។

ស្ថានភាពវិបត្តិកំពុងកើតឡើងខ្លាំងបំផុតនៅទីក្រុង Buffalo ក្នុងរដ្ឋញូវយ៉ក ជាកន្លែងដែលខ្យល់ព្យុះ បក់បោកធ្វើឲ្យទីក្រុងនេះរងគ្រោះ ដោយសេវាសង្គ្រោះបន្ទាន់ មិនអាចទៅដល់តំបន់ដែលមានផលប៉ះពាល់ខ្លាំងបាននោះទេ។
មនុស្សជាង ២០០០០០ នាក់នៅទូទាំងរដ្ឋភាគខាងកើតមួយនេះ បានជួបបញ្ហាគ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃបុណ្យណូអែល ហើយមនុស្សជាច្រើន ត្រូវផ្អាកគម្រោងធ្វើដំណើរថ្ងៃឈប់សម្រាក បើទោះបីជាព្យុះរយៈពេលប្រាំថ្ងៃ និងខ្យល់បក់បោកខ្លាំង បានបង្ហាញសញ្ញានៃការធូរស្រាលក៏ដោយ។

អាកាសធាតុខ្លាំង បានធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះដល់ត្រជាក់បំផុតនៅក្នុងរដ្ឋជាប់គ្នាទាំង៤៨របស់សហរដ្ឋអាមេរិក។ អ្នកដំណើរត្រូវជាប់គាំង ដោយសារជើងហោះហើររាប់ពាន់ត្រូវបានលុបចោល ហើយអ្នកស្រុកត្រូវជាប់ក្នុងផ្ទះដែលគ្របដណ្តប់ដោយទឹកកក និងព្រិល។
យោងតាមគេហទំព័រតាមដាន Flightaware.com បានឲ្យដឹងថា ព្យុះដែលជាព្យុះដ៏កាចសាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បានបង្ខំឲ្យលុបចោលជើងហោះហើរអាមេរិកជាង ២៤០០ កាលពីថ្ងៃអាទិត្យ បន្ថែមពីលើការលុបចោលចំនួន៣៥០០ជើងកាលពីថ្ងៃសៅរ៍ និងជិត ៦០០០ជើងកាលពីថ្ងៃសុក្រ។

អ្នកធ្វើដំណើរដែលនៅតែជាប់គាំង ឬពន្យារពេលនៅព្រលានយន្តហោះពេញមួយថ្ងៃបុណ្យណូអែល រួមមានក្នុងទីក្រុង Atlanta, Chicago, Denver, Detroit និង New York។
អាកាសធាតុអាក្រក់ ក៏បានប៉ះពាល់ដល់បណ្តាញអគ្គិសនីផងដែរ ដោយមានក្រុមហ៊ុនផ្តល់ថាមពលជាច្រើន បានជំរុញឲ្យមនុស្សរាប់លាននាក់កាត់បន្ថយការប្រើប្រាស់ នៅកន្លែងនានាដូចជា North Carolina និង Tennessee ជាដើម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ជួប “ព្យុះគ្រាប់បែក” ចំពេលបុណ្យណូអែល ធ្វើឲ្យអាកាសធាតុត្រជាក់បំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


