ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងកៀវ បន្ទោសអាជ្ញាធរ អ៊ុយក្រែន ចំៗ (មានវីដេអូ)
អភិបាលក្រុងកៀវលោក Vitaly Klitschko បានចោទប្រកាន់ថា អាជ្ញាធរអ៊ុយក្រែន មើលស្រាលហានិភ័យនៃការវាយលុករបស់យោធារុស្ស៊ីនៅដើមឆ្នាំ២០២២។ ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន Der Spiegel ថា ការអំពាវនាវរបស់លោក Klitschko នៅពេលនោះឲ្យពង្រឹងការការពារស៊ីវិលក្នុងរដ្ឋធានី គ្មាននរណាយកត្រចៀកស្តាប់ទេ។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ដែលចេញផ្សាយកាលពីចុងសប្តាហ៍ លោក Klitschko បានស្តីបន្ទោសថា ថ្វីបើលោកបានបង្កូកប្រកាសឲ្យការពារជនស៊ីវិល និងទទូចថា អ៊ុយក្រែនត្រូវតែរៀបចំខ្លួនក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនៅតែអះអាងថា “អ្វីគ្រប់យ៉ាងនឹងមិនអីទេ ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន រុស្ស៊ីក៏ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន”។
យោងតាមអភិបាលក្រុងរូបនេះ, អ្នកខ្លះថែមទាំងបានរិះគន់គាត់ផងដែរនៅពេលនោះ ដោយថាគាត់បង្កការភិតភ័យ។ លោកបន្តអះអាងថា អាកប្បកិរិយាទាំងនេះ បានរាលដាលក្នុងចំណោមមន្ត្រីអ៊ុយក្រែន ថ្វីបើមានការព្រមានពីអ្នកជំនាញលោកខាងលិច និងអ៊ុយក្រែនក៏ដោយ។

គួរបញ្ជាក់ថា រុស្ស៊ីបានបញ្ជូនកងទ័ព ចូលទៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ដោយលើកឡើងពីការបរាជ័យរបស់ទីក្រុងកៀវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឋានៈពិសេសដល់តំបន់ Donetsk និង Lugansk ក្នុងរដ្ឋអ៊ុយក្រែន។
ពិធីសារដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំង ត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមក អតីតប្រធានាធិបតីអ៊ុយក្រែនលោក Pyotr Poroshenko បានទទួលស្គាល់ថា គោលដៅចម្បងរបស់ទីក្រុងកៀវ គឺប្រើប្រាស់បទឈប់បាញ់ដើម្បីទិញពេលវេលា និងបង្កើតកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Zelensky ប្រាប់ប្រជាជនរុស្ស៊ីថា ពូទីនកំពុងបំផ្លាញអ្នក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


