ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅ អឺរ៉ុប បន្តនាំចូលមាសពី រុស្ស៊ី ទោះជាប់ទណ្ឌកម្មក៏ដោយ
គយប្រទេសស្វីសបាននិយាយថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងស្វីសមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺការនាំចូលមាសពីរុស្ស៊ីតែម្តង បើទោះជាប្រទេសលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ីក៏ដោយ ។

ទន្ទឹមនឹងនោះ ក្រៅពីការនាំចូលមាស ស្វីសក៏នាំចូលទំនិញផ្សេងៗទៀតផងដែរ ដោយកើនឡើង ៥៤ ភាគរយ ចាប់តាំងពីដើមឆ្នាំមុន ខណៈការនាំចេញរបស់ស្វីសវិញ ភាគច្រើនជាផលិតផលឱសថ ដែលកើនឡើង ១៩ ភាគរយ ។
ជាមួយគ្នានោះ ទិន្នន័យពីគយស្វីសបង្ហាញទៀតថា មាសចំនួន ៦.៤ តោនដែលមានតម្លៃ ៣៧០ លានដុល្លារ បានដឹកមកដល់ស្វីសនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ។

កាលពីខែសីហា ស្វីសក៏ជាប្រទេសដែលចូលរួមដាក់ទណ្ឌកម្មជាមួយនឹងសហភាពអឺរ៉ុប (EU) ផងដែរលើការហាមឃាត់ការធ្វើពាណិជ្ជកម្ម និងផលិតផលមាសរបស់រុស្ស៊ី ។
គួរបញ្ជាក់ថា កាលពីខែកក្កដា EU បានអនុម័តកញ្ចប់ទណ្ឌកម្មទី ៧ លើរុស្ស៊ី ដែលរួមមានការហាមឃាត់លើការទិញចូល ឬការផ្ទេរមាស និងគ្រឿងអលង្ការផ្សេងៗដែលមានប្រភពមកពីប្រទេសរុស្ស៊ី ហើយថែមទាំងហាមឃាត់ការនាំចេញពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសទីបីក្នុងតំបន់ផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ RT
ចុចអាន ៖ មកដឹងចំនួនយន្តហោះដ្រូន រុស្ស៊ី ដែល អ៊ុយក្រែន បាញ់ទម្លាក់ក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃឆ្នាំ ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


