ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់នាវាចម្បាំងទី១ បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ចូលក្នុងប្រតិបត្តិការប្រយុទ្ធ ហើយ (មានវីដេអូ)
នាវាចម្បាំង “Admiral Gorshkov” របស់កងទ័ពជើងទឹករុស្ស៊ី បានក្លាយជានាវាចម្បាំង បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ដំបូងគេ ដែលបានចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានពិនិត្យមើលពិធីដាក់ឲ្យដំណើរការនេះ កាលពីថ្ងៃពុធទី០៤ខែមករា តាមរយៈ Video Link ដោយប្រកាសថា មីស៊ីល Zircon គឺជា “អាវុធពិសេស” ហើយថា “គ្មានប្រទេសណា មានអ្វីអាចយកមកប្រៀបផ្ទឹមជាមួយនឹងមីស៊ីលនេះបានឡើយ។ ខ្ញុំប្រាកដថា គ្រឿងសព្វាវុធដ៏មានអានុភាពបែបនេះ នឹងអនុញ្ញាតឲ្យយើងការពាររុស្ស៊ីយ៉ាងខ្ជាប់ខ្ជួន ពីការគំរាមកំហែងពីបរទេស។ វានឹងជួយរក្សាផលប្រយោជន៍ជាតិរបស់ប្រទេសយើង”។

យោងតាមរដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu, នាវាចម្បាំងនេះ នឹងអនុវត្តការធ្វើដំណើរនៅមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា ក៏ដូចជាសមុទ្រមេឌីទែរ៉ាណេផងដែរ។
លោក Shoigu និយាយថា “នាវាដែលបំពាក់ជាមួយមីស៊ីល Zircon មានសមត្ថភាព ធ្វើការវាយប្រហារប្រកបដោយភាពជាក់លាក់ខ្ពស់ និងខ្លាំងក្លាទៅលើសត្រូវនៅសមុទ្រ និងនៅលើដីគោក។ លក្ខណៈពិសេសតែមួយគត់នៃមីស៊ីលល្បឿនលឿនជាងសំឡេង Zircon គឺសមត្ថភាពធានារបស់ពួកគេ ក្នុងការឆ្លងកាត់ប្រព័ន្ធការពារដែនអាកាសដែលមានស្រាប់ ឬអនាគត”។ លោក Shoigu បន្ថែមថា មីស៊ីលនេះ មានរយៈចម្ងាយជាង ១០០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា នាវាចម្បាំងនេះ បានចូលរួមជាមួយកងនាវាភាគខាងជើងរបស់រុស្ស៊ីជាលើកដំបូងក្នុងឆ្នាំ២០១៨។ ការសាកល្បងមីស៊ីល Zircon លើនាវា បានចាប់ផ្តើមនៅឆ្នាំ២០២០ ហើយបានបញ្ចប់កាលពីឆ្នាំមុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បន្ទោសកងទ័ពខ្លួន ថា ប្រើប្រាស់ទូរស័ព្ទ ទើបធ្វើឲ្យអ៊ុយក្រែន ចាប់សញ្ញាបាន បាញ់សម្លាប់ច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


