ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា លោក ពូទីន កំពុងព្យាយាមរក “អុកស៊ីសែន” ជាមួយនឹងសំណើ បទឈប់បាញ់
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា ការលំបាករបស់លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសង្រ្គាមរយៈពេល១០ខែ និងការបាត់បង់ជីវិតមនុស្សរាប់ម៉ឺននាក់ បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ីរូបនេះ ស្នើឲ្យមានបទឈប់បាញ់រយៈពេល៣៦ម៉ោង។ លោក បៃដិន និយាយថា “ខ្ញុំគិតថា គាត់កំពុងព្យាយាមរកអុកស៊ីសែន”។
យោងតាមវិមានក្រឹមឡាំង, លោកពូទីនបានបញ្ជាឲ្យមានបទឈប់បាញ់ ចាប់ពីពាក់កណ្តាលថ្ងៃត្រង់នៅថ្ងៃសុក្រទី០៦ខែមករានេះទៅ បន្ទាប់ពីការអំពាវនាវឲ្យមានបទឈប់បាញ់បុណ្យណូអែលដោយសម្តេចសង្ឃ Kirill នៃទីក្រុងមូស្គូ ដែលជាប្រធានព្រះវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនបានបដិសេធឈប់បាញ់ក្នុងឱកាសបុណ្យណូអែលគ្រិស្តអូស្សូដក់ ដោយនិយាយថា នឹងគ្មានបទឈប់បាញ់ទេ រហូតទាល់តែរុស្ស៊ីដកកងកម្លាំងវាយលុករបស់ខ្លួនចេញពីដីកាន់កាប់។
នៅពេលសួរអំពីបទឈប់បាញ់នេះ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “ខ្ញុំហាក់ស្ទាក់ស្ទើរក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកពូទីននិយាយ។ ខ្ញុំឃើញថា គាត់មានឆន្ទៈទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ និងព្រះវិហារ នៅថ្ងៃទី២៥និងថ្មីចូលឆ្នាំ។ ខ្ញុំចង់និយាយថា ខ្ញុំគិតថាគាត់កំពុងព្យាយាមរកអុកស៊ីសែនខ្លះប៉ុណ្ណោះ”។
បទឈប់បាញ់របស់លោកពូទីន នឹងចាប់ផ្តើមនៅថ្ងៃទី០៦ខែមករា នៅពេលគ្រិស្តបរិស័ទអូស្សូដក់ជាច្រើន រួមទាំងអ្នកដែលរស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនផងដែរ ប្រារព្ធពិធីបុណ្យណូអែល។
វានឹងក្លាយជាបទឈប់បាញ់ដ៏សំខាន់លើកដំបូងក្នុងសង្រ្គាមដែលមានរយៈពេលជាង១០ខែ ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ និងបំផ្លិចបំផ្លាញតំបន់ដ៏ធំនៃប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


