ព័ត៌មានអន្ដរជាតិ
លោក Bolsonaro មិនទទួលខុសត្រូវចំពោះភាពចលាចលនៅ រដ្ឋធានី ប្រាស៊ីលីយ៉ា
អតីតមេដឹកនាំប្រេស៊ីលលោក Jair Bolsonaro បានបដិសេធ ទទួលខុសត្រូវចំពោះភាពចលាចលដែលកើតឡើងនៅក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកប្រធានាធិបតី Luiz Inacio Lula da Silva បានចោទប្រកាន់អ្នកកាន់តំណែងមុនថា បានបណ្តុះគំនិតអ្នកគាំទ្ររបស់គាត់ជាមួយភាពជ្រុលនិយម។

បន្ទាប់ពីអាជ្ញាធរគ្រប់គ្រងស្ថានការណ៍បាន ក្រោយកុបករសម្រុកចូលអគាររដ្ឋាភិបាល លោក Bolsonaro បានសរសេរនៅលើ Twitter ថា “បាតុកម្មដោយសន្តិវិធីតាមទម្រង់ច្បាប់ គឺជាផ្នែកនៃលទ្ធិប្រជាធិបតេយ្យ។ ទោះបីជាយ៉ាងណាក៏ដោយ ការបន្ទាបបន្ថោក និងការលុកលុយអគាររដ្ឋដូចដែលបានកើតឡើងនៅថ្ងៃនេះ ក៏ដូចជាអ្នកឆ្វេងនិយមដែលធ្វើបែបនេះ ក្នុងឆ្នាំ២០១៣និង២០១៧ គឺខុសច្បាប់”។
លោក Bolsonaro បន្ថែមថា “ខ្ញុំសូមបដិសេធការចោទប្រកាន់ទាំងគ្មានភស្តុតាង ដែលចោទលើរូបខ្ញុំដោយប្រធានប្រតិបត្តិនៃប្រទេសប្រេស៊ីល។

អតីតមេដឹកនាំរូបនេះ បានចាកចេញពីប្រទេសប្រេស៊ីល ប៉ុន្មានថ្ងៃមុនពិធីស្បថចូលកាន់តំណែងតាមប្រពៃណីនៅថ្ងៃទី០១ខែមករា របស់លោក Luiz Inacio Lula da Silva។
លោក Lula បានអះអាងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា “អ្នកប្រល័យពូជសាសន៍ កំពុងលើកទឹកចិត្តរឿងនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមពីទីក្រុងម៉ៃអាមី”។ ស្របពេលជាមួយគ្នានោះដែរ លោកបានប្តេជ្ញា ដាក់ទោសអ្នកដែលទទួលខុសត្រូវចំពោះភាពវឹកវរនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ្នកគាំទ្រលោក Bolsonaro សម្រុកចូល បង្កចលាចលក្នុងសភា និងវិមានប្រធានាធិបតីប្រេស៊ីល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


