Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់កាន់តែច្បាស់ កូនស្ដេចគ្រឿងញៀន El Chapo ដែលកំពុងអុកឡុក​ពេញទីក្រុង ម៉ិកស៊ិក

បានផុស

នៅ

Ovidio Guzman Lopez ដែលគេហៅថា El Raton គឺជាសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងក្រុម Sinaloa Cartel ដែលជាក្រុមគ្រឿងញៀនដ៏ធំបំផុត​ក្នុងប្រទេសម៉ិកសិក ​។ កាន់តែពិសេសទៅទៀត El Raton ម្នាក់នេះ គឺជាកូនស្តេចគ្រឿងញៀនដ៏ល្បីកក្រើកលំដាប់ពិភពលោកដែលបានជីកផ្លូវក្រោមដីរត់គេចចេញពីគុក នោះគឺលោកសេ្តចគ្រឿងញៀន El Chapo ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែទោះបីជា El Chapo ព្យាយាមរត់គេចយ៉ាងណាក៏ដោយ ជាអកុសលស្ដេចគ្រឿងញៀនរូបនេះក៏នៅតែប៉ូលិសចាប់បានដដែល ហើយធ្វើបត្យាប័នបញ្ជូន​ទៅដាក់គុកអស់មួយជីវិតនៅទឹកដីអាមេរិក ។

ងាកមកកាន់ El Raton វិញក៏មិនធម្មតានោះដែរ ដោយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នេះ លោកត្រូវបានប៉ូលិសម៉ិកសិកចាប់ខ្លួន ​បន្ទាប់ពីប្រើហិង្សាបាញ់បោះគ្នាជាមួយសមាជិកក្រុមក្នុងក្រុង​ Culiacan ។ សកម្មភាពទាំងអស់នេះហើយ ទើបលោកក៏ត្រូវបានគេមើលឃើញថា កំពុងដើរតាមគន្លងឪពុករបស់ខ្លួន ។

ដូច្នេះតើ El Raton ជានរណា ហើយមានប្រវត្តិយ៉ាងម៉េចទើបគេមើលឃើញថា កំពុងតែដើរតាមគន្លងឪពុករបស់គេ?​

ឈ្មោះពិតគឺ Ovidio Guzman Lopez ដែលមានរហស្សនាមថា El Raton ឬ The New Mouse កើតនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ១៩៩០ ។ លោកគឺជាកូនម្នាក់ក្នុងចំណោមកូន ៤ នាក់ទៀតរបស់ស្តេចគ្រឿងញៀន​ម៉ិកសិក El Chapo ជាមួយប្រពន្ធទី ២ របស់លោកគឺអ្នកស្រី Griselda Lopez Perez ។  

កើតនៅទីក្រុង Badiguarato រដ្ឋ Sinaloa ប្រទេសម៉ិកសិក, លោក Ovidio Guzman Lopez បានចូលសិក្សានៅសាលាឯកជនមួយកន្លែង ដែលគ្រប់គ្នាសុទ្ធតែបានស្គាល់ច្បាស់ពីអត្តសញ្ញាណ​របស់ឪពុកលោក ។ ប៉ុន្តែចំពោះឈ្មោះ ​El Raton នេះ គឺត្រូវបានគេដាក់ឲ្យ បន្ទាប់ពីឪពុករបស់លោកបានហែកគុករត់ចេញមក អំឡុងពេលរូបលោកសិក្សាត្រឹមថ្នាក់ទី ៤ ។

ចាប់តាំងពីពេលនោះមក El Raton ក៏មិនខុសពីឪពុកគេនោះដែរ ដោយស្ថិតនៅវ័យជំទង់ រូបគេបានចូលប្រឡូកក្នុងជំនួញគ្រឿងញៀនទៅហើយ ។ បន្ទាប់ពីឪពុកគេត្រូវបានប៉ូលិសចាប់, El Raton ក៏ត្រូវបានដំឡើងតំណែង​​កាន់តែខ្ពស់នៅក្នុងក្រុម Sinaloa Cartel និងកាន់កាប់ជំនួញជាច្រើន ជំនួសឳពុកគេ ។

El Raton និងឪពុក El Chapo

ជាមួយគ្នានោះ គេក៏ធ្លាប់ដឹកនាំក្រុមអង្គការឧក្រិដ្ឋកម្មឆ្លងដែន Guzman Lopez ជាមួយបងប្រុសគេឈ្មោះ Joaquin ក៏ដូចជាវិនិយោគលើការទិញកញ្ឆា និងកូកាអ៊ីននៅក្នុងប្រទេសកូឡុំប៊ី ហើយនាំចូលសារធាតុអេពីនេព្រីន ពីអាហ្សង់ទីនចូលក្នុងប្រទេសម៉ិកស៊ិក ដើម្បីផលិតមេតំហ្វេតាមីន ។

El Raton ជាឧក្រិដ្ឋជន​ដែលគេតាមចាប់បំផុត

បន្ទាប់ពីចាប់ខ្លួន El Chapo ដែលជាឪពុកមក, El Raton ជាមួយបងប្រុស ២ នាក់ទៀត ត្រូវបានកាន់តំណែងជា​អ្នកដឹកនាំក្រុម Sinaloa Cartel និងមើលការខុសត្រូវលើមន្ទីរពិសោធន៍គ្រឿងញៀនចំនួន ១១ នៅរដ្ឋ Sinaloa ។ នៅឆ្នាំ ២០១៨ ចៅក្រមសហព័ន្ធនៅក្នុងតំបន់ Columbia របស់អាមេរិកបានចោទប្រកាន់ El Raton ពីបទសមគំនិតក្នុងការជួញដូរគ្រឿងញៀនដូចជា កញ្ឆា កូកាអ៊ីន ជាតិអេពីនេព្រីន ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏នាំសារធាតុហ្វេនតានីល ចូលទៅក្នុងទឹកដីអាមេរិកថែមទៀតផងដែរ ។

មិនត្រឹមតែលក់គ្រឿងញៀនទេ El Raton ក៏សម្លាប់មនុស្សយ៉ាងសាហាវផងដែរ ។ បើតាមក្រសួងការបរទេសអាមេរិកចុះផ្សាយថា El Raton បានបញ្ជាឲ្យប្រហារជីវិតអ្នកស៊ើបការណ៍ និងសម្លាប់អ្នកចម្រៀងម៉ិកស៊ិកដ៏ពេញនិយម បន្ទាប់បដិសេធមិនច្រៀងក្នុងពិធីមង្គលការរបស់លោកជាមួយនាង Adriana Meza Torres ។

នៅក្នុងឆ្នាំ ២០២១ ក្រសួងការបរទេសអាមេរិកបានប្រកាសផ្តល់រង្វាន់រហូតដល់ ៥ លានដុល្លារសម្រាប់ជនទាំងឡាយណាផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោស El Raton ។

ចំណែកនៅខែតុលា ឆ្នាំ ២០១៩ កងកម្លាំងសន្តិសុខម៉ិកស៊ិកបានចាប់ខ្លួន El Raton មកឃុំឃាំង បន្ទាប់ពីយោធាម្នាក់ បានប៉ះទង្គិចជាមួយកងការពារក្រុមគ្រឿងញៀន Sinaloa Cartel ។ បន្ទាប់ពីចាប់ El Raton មក សមាជិកជាច្រើន នាក់របស់ក្រុមនេះ និងប្រដាប់ដោយកាំភ្លើង បានលើកគ្នាមកឡោមព័ន្ធក្នុងទីក្រុង Culiacan ហើយបានបាញ់តបតគ្នាជាមួយប៉ូលិសដើម្បីរំដោះមេរបស់គេផ្អើលពេញទីក្រុង ហើយភាពវឹកវរនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ ត្រូវបានគេស្គាល់ថាជា សមរភូមិ Culiacan ឬ “El Culiacanazo” ។

ដោយឡែក នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នេះ ប៉ូលិសបានចាប់ខ្លួន El Raton ជាថ្មីម្តងទៀត និងបានជំរុញឲ្យមានការបាញ់ប្រហារគ្នាដ៏កក្រើកជាមួយក្រុមគ្រឿងញៀន Sinaloa Cartel នៅក្នុងទីក្រុង Culiacan ដែលនាំឲ្យមនុស្ស ២៩ នាក់បានស្លាប់ ខណៈ ២១ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីសមាជិក​ក្រុមជួញដូរគ្រឿងញៀនបានលួច និងដុតរថយន្តប្រហែល ២៥០ គ្រឿង ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ ក្រុមកូនស្ដេចគ្រឿងញៀន El Chapo កំពុងបង្កការបង្ហូរឈាមសម្លាប់​មនុស្ស ២៩ នាក់ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម