ព័ត៌មានអន្ដរជាតិ
ចិន ផ្អាកផ្តល់ទិដ្ឋាការដល់ប្រទេសអាស៊ីចំនួន ២ ដែលទារលទ្ធផលតេស្តកូវីដលើអ្នកទេសចរខ្លួន
កាលពីថ្ងៃអង្គារ ប្រទេសចិនប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់ជនជាតិជប៉ុន និងកូរ៉េខាងត្បូង ពីព្រោះតែប្រទេសទាំងពីរនេះបានទាមទាររកលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ ពីអ្នកដំណើរដែលមកពីប្រទេសចិន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa បាននិយាយថា ជប៉ុនកំពុងអនុវត្តវិធានការនៅច្រកចូលយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាបានលំហូររបស់ភ្ញៀវអន្តរជាតិ ។ ប៉ុន្តែវាជារឿងគួរឲ្យសោកស្ដាយបំផុតដែលប្រទេសចិនបែរជារឹតបន្តឹងការចេញទិដ្ឋាការដល់ជប៉ុនសម្រាប់ហេតុផលផ្សេង ក្រៅពីមេរោគឆ្លងទៅវិញ ។
រីឯអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយថា វាគួរឲ្យសោកស្ដាយ ដែលប្រទេសមួយចំនួនតូច ដាក់ការរឹតត្បិតតែមកលើប្រទេសចិន ។ លោកចាត់ទុកវិធានការនេះថា ជាការរើសអើង ហើយជាការឆ្លើយតបចិនបានធ្វើសកម្មភាពផ្អាកទិដ្ឋាការលើប្រទេសទាំងពីរនេះ ។

បច្ចុប្បន្ន មុនចូលប្រទេសជប៉ុន អ្នកដំណើរមកពីប្រទេសចិនដីគោកទាំងអស់ត្រូវផ្តល់ភស្តុតាងនៃលទ្ធផលតេស្តអវិជ្ជមានកូវីដក្នុងរយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរ ហើយជប៉ុនក៏កំពុងរៀបចំផែនការវិធានការស្រដៀងគ្នានេះផងដែរ សម្រាប់អ្នកដែលមកពីម៉ាកាវ ។
គួរបញ្ជាក់ថា អ្នកដំណើរដែលមកពីចិន ត្រូវបានប្រទេសមួយចំនួន មិនថាតែនៅអាស៊ី ឬអឺរ៉ុបឡើយ គឺទាមទារឲ្យបង្ហាញលិខិតធ្វើតេស្តជាមុនសិន ទើបអាចចូលបាន ប៉ុន្តែក៏មានប្រទេសក្នុងអាស៊ានមួយចំនួនផងដែរ ប្រកាសបើកជំហរស្វាគមន៍ទេសចរចិន ដោយមិនចាំបាច់ទាមទារអ្វីទាំងអស់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ថៃ ទទួលស្វាគមន៍អ្នកទេសចរ ចិន ក្រុមដំបូងចូលក្នុងប្រទេសយ៉ាងឱឡារិក
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


