ព័ត៌មានអន្ដរជាតិ
ណាតូ សន្យាផ្តល់អាវុធធុនធ្ងន់បន្ថែមទៀត ជួយអ៊ុយក្រែន (មានវីដេអូ)
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអាទិត្យទី១៥ខែមករាថា អ៊ុយក្រែននឹងទទួលបាន “ឧបករណ៍សង្គ្រាមធុនធ្ងន់” បន្ថែមទៀតពីប្រទេសលោកខាងលិច នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

ចក្រភពអង់គ្លេស បានសន្យាផ្តល់រថក្រោះដល់ប្រទេសនេះរួចទៅហើយ ចំណែកឯអាល្លឺម៉ង់ កំពុងស្ថិតក្រោមសម្ពាធឲ្យធ្វើតាមគេ។
ប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងរុស្ស៊ី ដណ្តើមយកបានទីក្រុង Soledar ដ៏សំខាន់ក្នុងតំបន់ Donbass លោក Stoltenberg បានប្រាប់កាសែត Handelsblatt របស់អាល្លឺម៉ង់ថា “យើងកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃសង្រ្គាម។ ដូច្នេះវាសំខាន់ណាស់ដែលយើងចាំបាច់ត្រូវបំពាក់អាវុធដល់អ៊ុយក្រែន តាមដែលពួកគេត្រូវការដើម្បីអាចឈ្នះបាន”។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គេឃើញថា មហាអំណាចធំៗរបស់អង្គការណាតូបានសន្យាផ្តល់សព្វាវុធកាន់តែច្រើនដល់អ៊ុយក្រែន។
សហរដ្ឋអាមេរិក បារាំង និងអាល្លឺម៉ង់បានប្រកាសក្នុងពេលដំណាលគ្នាកាលពីដើមខែនេះថា ពួកគេនឹងបរិច្ចាគយានប្រយុទ្ធថ្មើរជើងដល់យោធាអ៊ុយក្រែន ខណៈចក្រភពអង់គ្លេសបានបញ្ជាក់ជាផ្លូវការកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបញ្ជូនរថក្រោះប្រយុទ្ធសំខាន់ Challenger 2 ចំនួន១៤គ្រឿង។

កញ្ចប់សព្វាវុធបន្ថែមទៀត ទំនងជានឹងត្រូវបានប្រកាសបន្ទាប់ពីក្រុមទំនាក់ទំនងការពារ ដែលដឹកនាំដោយសហរដ្ឋអាមេរិកជួបប្រជុំគ្នានៅថ្ងៃសុក្រ នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។
ក្រុមប្រឹក្សានៃប្រទេសជិត៥០នេះ បានជួបប្រជុំគ្នាចំនួន៧ដងរួចមកហើយ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន ដោយកិច្ចប្រជុំនីមួយៗតែងតែមានការសន្យាថ្មីៗនៃជំនួយយោធាពីអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


