ព័ត៌មានអន្ដរជាតិ
អាមេរិក ចោទ កូរ៉េខាងជើង ថាលួចផ្ដល់អាវុធឲ្យក្រុមទាហានស៊ីឈ្នួល រុស្ស៊ី ប្រើកម្ទេច អ៊ុយក្រែន
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ចេញរូបថតពីផ្កាយរណបបង្ហាញពី កូរ៉េខាងជើងកំពុងលួចផ្ដល់អាវុធដល់ក្រុមទាហានស៊ីឈ្នួល Wagner Group ដើម្បីជួយប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន ។

លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបាននិយាយថា រូបមួយសន្លឹកដែលថតបាននៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បង្ហាញពីរថភ្លើងរុស្ស៊ីចំនួន ៥ គ្រឿងផ្ទុកទៅដោយកុងតឺន័រដឹកជញ្ជូន ធ្វើដំណើរពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសកូរ៉េខាងជើង ហើយរថភ្លើងនោះបានត្រឡប់ទៅប្រទេសរុស្ស៊ីវិញនាថ្ងៃបន្ទាប់ ។
លោក Kirby ជឿជាក់ថា រថភ្លើងទាំងនោះបានផ្ទុកទៅដោយសព្វាវុធរបស់កូរ៉េខាងជើង ប៉ុន្តែលោកអះអាងថា បរិមាណនៃអាវុធដែលបានប្រគល់ទៅឲ្យក្រុមនេះ មិនបានផ្លាស់ប្តូរលើសមរភូមិប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែននោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សេតវិមានក៏បានបញ្ជាក់កាលពីខែធ្នូដែរថា កូរ៉េខាងជើងបានបញ្ជូនគ្រាប់រ៉ុកកែត និងកាំជ្រួចមីស៊ីលចូលទៅក្នុងប្រទេសរុស្ស៊ី ដើម្បីឲ្យក្រុមទាហានស៊ីឈ្នួល Wagner Group ប្រើប្រាស់ដើម្បីវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន ។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកបានចាត់ថ្នាក់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏គ្រោះថ្នាក់មួយ ដោយសារតែអំពើឃោរឃៅ និងការរំលោភសិទ្ធិមនុស្ស ដែលពួកគេបាននិងកំពុងប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី បញ្ជាក់ ២ចំណុច ដែលលោកខាងលិច អាចដោះស្រាយជម្លោះនៅអ៊ុយក្រែន បាន
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


