ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងរុស្ស៊ី ធ្វើតេស្តសមត្ថភាពវាយប្រហារ នៅមហាសមុទ្រអាត្លង់ទិក
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃពុធទី២៥ខែមករានេះថា នាវាចម្បាំង Admiral Gorshkov បានធ្វើការសាកល្បងសមត្ថភាពវាយប្រហាររបស់ខ្លួន នៅមហាសមុទ្រអាត្លង់ទិកភាគខាងលិច។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនិយាយថា នាវាចម្បាំងនេះ បានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ Zircon ដោយប្រើប្រាស់តាមរយៈប្រព័ន្ធកំព្យូទ័រ។
មីស៊ីល Zircon មានរយៈចម្ងាយ៩០០គីឡូម៉ែត្រ ហើយអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងច្រើនដង ដែលធ្វើឲ្យវាពិបាកក្នុងការស្ទាក់ចាប់។

គួរបញ្ជាក់ថា ភាពតានតឹងរវាងលោកខាងលិច និងរុស្ស៊ី បានឈានដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយ ដោយសារតែជម្លោះនៅអ៊ុយក្រែន។
ជាច្រើនលើកច្រើនសាមកហើយ មន្ត្រីរុស្ស៊ីបានអះអាងថា ទីក្រុងមូស្គូ អាចនឹងប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលជាឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ប្រសិនបើប្រទេសនេះ មានអារម្មណ៍ថារងការគំរាមកំហែងពីលោកខាងលិច ទាក់ទិនជម្លោះអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ នាវាចម្បាំងរុស្សី បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ធ្វើសមយុទ្ធសង្រ្គាម ពេលឆ្ពោះដំណើរទៅ អង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


