ព័ត៌មានអន្ដរជាតិ
លោក ពូទីន កំណត់បេសកកម្មសម្រាប់យោធា រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធទី០១ខែកុម្ភៈថា អ៊ុយក្រែនមិនគួរមានសមត្ថភាពកំណត់គោលដៅតំបន់ព្រំដែនរុស្ស៊ីនោះទេ។ លោកបន្ថែមថា នេះគឺជាបេសកកម្មសម្រាប់ក្រសួងការពារជាតិនៅទីក្រុងមូស្គូ។

ការអត្ថាធិប្បាយរបស់លោកបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការបាញ់ផ្លោងរបស់អ៊ុយក្រែន បានវាយប្រហារនៅជិតបំពង់បង្ហូរប្រេងក្នុងតំបន់ Bryansk ហើយចំពេលមានពាក្យចចាមអារ៉ាមថា សហរដ្ឋអាមេរិក កំពុងរៀបចំផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ ឲ្យទីក្រុងកៀវ។
ក្នុងអំឡុងសន្និសីទវីដេអូអំពីការងារហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែននៃទីក្រុង Belgorod, Bryansk និង Kursk ក៏ដូចជា Crimea លោក ពូទីន និយាយថា “ជាការពិត បេសកកម្មអាទិភាពគឺដើម្បីលុបបំបាត់លទ្ធភាពនៃការវាយប្រហារ ប៉ុន្តែនោះជាភារកិច្ចសម្រាប់យោធា”។

ក្នុងកិច្ចប្រជុំនោះដែរ ឧបនាយករដ្ឋមន្ត្រី Marat Khusnullin បាននិយាយថា អ្នកភូមិប្រមាណ ៣៧០០នាក់ ក្នុងតំបន់ Belgorod ត្រូវបានផ្លាស់ទីលំនៅដោយការវាយប្រហារកាំភ្លើងធំរបស់អ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលបានត្រៀមថវិកាដើម្បីផ្តល់លំនៅដ្ឋាន និងអ្វីៗផ្សេងទៀតដែលពួកគេត្រូវការរួចហើយ។
អាជ្ញាធរនៅទីក្រុង Belgorod និង Bryansk បានរាយការណ៍អំពីការវាយប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែនចំនួនពីរលើក កាលពីថ្ងៃអង្គារ។

នៅតំបន់ Bryansk មីស៊ីលមួយគ្រាប់បានធ្លាក់ចូលទៅក្នុងចម្ការមួយក្បែរស្ថានីយ៍រង នៃបំពង់បង្ហូរប្រេង Druzhba។ លំហូរប្រេងមិនរងផលប៉ះពាល់ទេ ប៉ុន្តែបុគ្គលិកកំពុងមានការប្រុងប្រយ័ត្នខ្ពស់ ។
យោងតាមរបាយការណ៍ពីតំបន់ប្រតិបត្តិការប្រយុទ្ធបានឲ្យដឹងថា ភូមិចំនួនបីនៅក្នុងតំបន់ Belgorod និងមួយនៅក្នុងទីក្រុង Kursk ក៏រងការវាយប្រហារដោយកាំភ្លើងធំ និងគ្រាប់រ៉ុកកែតរបស់អ៊ុយក្រែនផងដែរកាលពីថ្ងៃអង្គារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន ព្រមានថា រុស្ស៊ី ប្រមូលផ្តុំកងទ័ព ៥០ម៉ឺននាក់រួចហើយ សម្រាប់វាយប្រហារ នៅថ្ងៃខួបនៃការលុកលុយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


