ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅ អាស៊ី ប្រាប់ ណាតូ កុំឲ្យលូកដៃចូលជ្រៅពេកក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riad al-Maliki សម្ដែងក្ដីបារម្ភថា អង្គការណាតូកំពុងលូកដៃកាន់តែជ្រៅទៅហើយក្នុងជម្លោះជាមួយរុស្ស៊ី តាមរយៈការផ្គត់ផ្គង់អាវុធធុនធ្ងន់ និងទំនើបទៅឲ្យអ៊ុយក្រែន ។

អ្នកការទូតរូបនេះលើកឡើងថា លោកឃើញអង្គការណាតូកាន់តែខិតទៅជិតការធ្វើអន្តរាគមន៍ក្នុងជម្លោះ រុស្ស៊ី-អ៊ុយក្រែន តាមរបៀបដែលពួកគេកំពុងប្រព្រឹត្ត គឺការផ្តល់អាវុធឲ្យអ៊ុយក្រែនបន្តប្រយុទ្ធជាមួយរុស្ស៊ី ។
ជាក់ស្ដែងនាពេលថ្មីៗនេះ សមាជិកអង្គការណាតូមួយចំនួនកំពុងតែផ្តល់អាវុធថ្មីៗឲ្យអ៊ុយក្រែនដូចជា រថក្រោះប្រយុទ្ធ Abrams និងរថក្រោះខ្លារខិន Leopard 2 ជាដើម ហើយមិនតែប៉ុណ្ណោះ អ៊ុយក្រែន ថែមទាំងកំពុងស្នើរសុំយន្តហោះចម្បាំង F-16 ពីអាមេរិកថែមទៀតផង ។

លោកព្រមានថា នេះពិតជានឹងនាំប្រទេសណាតូទាំងអស់ចូលទៅក្នុងកម្រិតនៃការប្រឈមមុខគ្នាមិនខាន ហើយលោកជឿថា ការប្រឈមមុខដាក់គ្នានេះមិនត្រឹមតែក្នុងតំបន់ ឬកំណត់ត្រឹមភាគខាងកើតអ៊ុយក្រែនឡើយ ប៉ុន្តែវាក៏អាចរាលដាលទៅកន្លែងផ្សេងទៀតផងដែរ ។
មន្ត្រីការទូតរូបនេះសង្ឃឹមថា ណាតូនឹងពិចារណាឡើងវិញចំពោះទង្វើមួយនេះ ហើយបានស្នើឲ្យមានកិច្ចប្រជុំកំពូលមួយ ដើម្បីអាចកំណត់បន្ទាត់ក្រហមដែលជម្លោះមិនគួរឆ្លងកាត់ឡើយ ដើម្បីការពារវាពីការរីករាលដាលកាន់តែខ្លាំងឡើង ។

ជាមួយគ្នានេះ រុស្ស៊ីក៏បានព្រមានណាតូម្តងហើយម្តងទៀត ប្រឆាំងនឹងការបញ្ជូនអាវុធធុនធ្ងន់ទៅកាន់អ៊ុយក្រែន ដែលចង់ប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ី រួមទាំងនៅឧបទ្វីបគ្រីមៀផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ រញ្ជួយដីខ្លាំងក្លា រង្គើ៦ប្រទេស សម្លាប់មនុស្សជាង ៣០០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


