ព័ត៌មានអន្ដរជាតិ
USAID សន្យាផ្តល់ជំនួយ ៨៥លានដុល្លារទៅឲ្យ តួកគី និងស៊ីរី
ទីភ្នាក់ងារជំនួយមនុស្សធម៌កំពូលនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយសង្គ្រោះជីវិតបន្ទាន់ក្នុងទំហំទឹកប្រាក់ ៨៥លានដុល្លារទៅឲ្យប្រទេសតួកគី និងស៊ីរី។

មូលនិធិរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នឹងផ្គត់ផ្គង់ដល់ទីជម្រក គ្រឿងការពារអាកាសធាតុត្រជាក់ អាហារ ទឹកស្អាត និងការថែទាំសុខភាព។
ការសន្យានេះកើតឡើង ចំពេលប្រទេសជុំវិញពិភពលោក បានបញ្ជូនក្រុមស្វែងរក និងជំនួយទៅកាន់តំបន់ដែលមានមនុស្សជាង២ម៉ឺននាក់ ត្រូវបាត់បង់ជីវិត។

ក្រុមអ្នកជួយសង្គ្រោះនិយាយថា ការផ្គត់ផ្គង់គឺត្រូវការចាំបាច់ជាទីបំផុតនៅពេលនេះ បើមិនដូច្នេះទេ មនុស្សនឹងស្លាប់ដោយសារជំងឺផ្តាសាយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែកុម្ភៈ USAID និយាយថា ខ្លួនក៏កំពុងផ្តល់ជំនួយផ្នែកអនាម័យ ដើម្បីរក្សាមនុស្សឲ្យមានសុវត្ថិភាព និងមានសុខភាពល្អផងដែរ។

នាយកទីភ្នាក់ងារនេះគឺលោកស្រី Samantha Power បានដាក់ពង្រាយក្រុមឆ្លើយតបគ្រោះមហន្តរាយរួចហើយ ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការចេញពីទីក្រុង Adiyaman, Adana និង Ankara នៃប្រទេសតួកគី។
ក្រុមនេះមានបុគ្គលិកប្រហែល២០០នាក់ រួមទាំងអ្នកជំនាញការគ្រោះមហន្តរាយ បុគ្គលិកស្វែងរក និងជួយសង្គ្រោះចំនួន១៥៩នាក់ និងសត្វឆ្កែចំនួន១២ក្បាលផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទុក្ខជាន់ទុក្ខ! រញ្ជួយដីបណ្តាលឲ្យបាក់ទំនប់ទឹក ជន់លិចផ្ទះប្រជាជន ស៊ីរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


