Connect with us

ព័ត៌មានអន្ដរជាតិ

ទុក្ខជាន់ទុក្ខ! រញ្ជួយដីបណ្តាលឲ្យបាក់ទំនប់ទឹក ជន់លិចផ្ទះប្រជាជន ស៊ីរី (មានវីដេអូ)

បានផុស

នៅ

បន្ទាប់ពីគ្រោះរញ្ជួយដី អ្នកខេត្ត អ៊ីដលីប នៃប្រទេសស៊ីរី កំពុងជួបទុក្ខវេទនាមួយទៀត ដោយទំនប់ទឹកនៅទីនោះ បានបាក់ជាហេតុបណ្តាលឲ្យទឹកទន្លេឡើងផុតច្រាំង និងជន់លិចផ្ទះប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកសារព័ត៌មានរបស់ Al Jazeera គឺលោក Sohaib Al Khalaf បានរាយការណ៍ថា គ្រោះរញ្ជួយដី និងទឹកជន់លិចពីទន្លេ Asi បានបំផ្លាញផ្ទះជាង២០ខ្នងនៅក្នុងភូមិ al-Tlul និងជន់លិចជាច្រើនខ្នងទៀតនៅកន្លែងផ្សេង។

គ្រួសារទាំងឡាយ ត្រូវបង្ខំចិត្តចាកចេញពីភូមិ ដើម្បីស្វែងរកទីទួលសុវត្ថិភាព។

គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅតួកគី-ស៊ីរី បានកើនឡើងលើស ២១.៥០០នាក់ហើយ គិតត្រឹមម៉ោង២:៣០ រសៀលថ្ងៃសុក្រទី១០ខែកុម្ភៈ។

ក្នុងនោះមនុស្ស ១៨៣៤២ នាក់បានស្លាប់នៅក្នុងប្រទេសតួកគី ខណៈ ៣៣៧៧ នាក់ ត្រូវបានគេដឹងថា ស្លាប់នៅក្នុងប្រទេសស៊ីរី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ទារិកាជីវិតថ្លៃកើតក្រោមគំនរបាក់បែក ត្រូវគេដាក់ឈ្មោះឲ្យ ខណៈមនុស្សរាប់ពាន់នាក់ សុំយកទៅចិញ្ចឹម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម