ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅ អឺរ៉ុប រកឃើញករណីជំងឺគោឆ្កួត
អង្គការសុខភាពសត្វពិភពលោក (WOAH) បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអេស្ប៉ាញរកឃើញជំងឺខួរក្បាលប្រភេទ BSE នៅក្នុងគោងាប់មួយក្បាលនៅតំបន់ Galicia ភាគពាយ័ព្យ ។

អ្នកជំនាញបានរកឃើញជំងឺនេះ បន្ទាប់ពីគោអាយុ ២២ ឆ្នាំត្រូវបានចាក់ថ្នាំសម្លាប់ ដោយសារតែមានរោគសញ្ញានៃជំងឺគោឆ្កួត ចំណែកឯសេវាសុខភាពក្នុងតំបន់របស់ Galicia ធ្វើការប្រកាសលើគេហទំព័ររបស់ខ្លួនថា “ករណីជំងឺនេះមិនទាន់ពាក់ព័ន្ធនឹងមនុស្សទេ ព្រោះវាមិនបានចូលរួមក្នុងខ្សែអាហារនៅឡើយ” ។
ជាទូទៅជំងឺគោឆ្កួតធម្មតាបណ្ដាលមកពីចំណីសត្វដែលមានមេរោគ ដោយឡែកជំងឺគោឆ្កួតពិសេសខាងលើកើតឡើងច្រើនចំពោះគោវ័យចាស់ ។

សូមបញ្ជាក់ដែរថា ករណីជំងឺគោឆ្កួតធ្លាប់វាយប្រហារហ្វូងគោនៅចក្រភពអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ សម្រាប់ករណីពិសេសអាចនាំឲ្យមានការរឹតបន្តឹងជំនួញជួញដូរសត្វគោបណ្តោះអាសន្នផងដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ចិន ហាមឃាត់ការនាំចូលសាច់គោ អង់គ្លេស អាយុក្រោម ៣០ ខែ ក្រោយរកឃើញជំងឺមួយនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


