ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងកើនឡើងចំនួនអ្នកធ្វើអត្តឃាត
ការសិក្សាបានរកឃើញថា ចំនួនប្រជាជានអាមេរិកដែលបានធ្វើអត្តឃាត នៅក្នុងឆ្នាំ២០២១ បានកើនឡើងដល់ ៤៨,១៨៣នាក់ គួរបារម្ភ។ នេះបើយោងតាមរបាយការណ៍មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) ដែលទើបចេញផ្សាយ ។

ទីភ្នាក់ងារការពារសុខភាពអាមេរិកបាននិយាយនៅក្នុងរបាយការណ៍មួយថា តួលេខនេះជាតួលេខខ្ពស់បំផុត រាប់ចាប់តាំងពីឆ្នាំ២០១៨មក ដែលកាលណោះមានមនុស្សចំនួន ៤៨,៣៤៤នាក់ បានសម្លាប់ខ្លួន។
លុះមកដល់ឆ្នាំ២០១៩ ការធ្វើអត្តឃាតបានធ្លាក់ចុះមកត្រឹម ៤៧,៥១១នាក់ និងក្នុងឆ្នាំ២០២០ ការធ្វើអត្តឃាតបានធ្លាក់ចុះបន្តទៀតមកត្រឹម ៤៥,៩៧៩នាក់។

យ៉ាងណាមិញ របាយការណ៍ក្នុងឆ្នាំ២០២១ បានកើនឡើងចំនួន ២,២០៤នាក់ ដែលនាំឱ្យចំនួននៃការធ្វើអត្តឃាតសរុបមានរហូតដល់ ៤៨,១៨៣នាក់ ឬស្មើនឹង ១៤.២នាក់ ក្នុងចំណោមប្រជាជន ១ម៉ឺននាក់។ ដោយសារតួលេខចេះតែកើនឡើងមិនឈប់ ក្រុមអ្នកសិក្សាបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង និងព្រមានពីការកើនឡើងបន្តទៀតផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ប្រទេសមួយនៅ អឺរ៉ុប រកឃើញករណីជំងឺគោឆ្កួត
ចុចអាន៖ ក្មេងប្រុសមហាសំណាង ត្រូវសង្គ្រោះបានពីក្រោមគំនរបាក់បែក ក្រោយជាប់ ៤ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


