ព័ត៌មានអន្ដរជាតិ
ប្រមុខអង្គការណាតូ ប្រកាសលាលែងពីតំណែង ក្នុងឆ្នាំនេះ
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ នឹងចុះចេញពីមុខតំណែងនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់លោក ក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN ដែលចាក់ផ្សាយកាលពីថ្ងៃចន្ទទី២០ខែកុម្ភៈ។
លោកនិយាយថា លោកមានជំនឿចិត្តយ៉ាងមុតមាំថា សម្ព័ន្ធភាពមួយនេះ នឹងស្វែងរកអ្នកមានសមត្ថភាព ដើម្បីជំនួសកន្លែងលោកបាន។
យោងតាមលោក Stoltenberg, លោកបានផ្តោតលើការធ្វើឲ្យប្រាកដថា ប្រទេសអ៊ុយក្រែនទទួលបានជំនួយពីអង្គការណាតូ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបដិសេធបញ្ជាក់ថា តើលោកនឹងបន្តកាន់តំណែងទៀតឬអត់ប្រសិនបើមានការស្នើសុំពីសំណាក់ បណ្តាប្រទេសជាសមាជិករបស់ប្លុកនេះ។
កាលពីថ្ងៃទី១២ខែកុម្ភៈ អ្នកនាំពាក្យអង្គការណាតូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន DPA ថា លោក Stoltenberg នឹងមិនបន្តអាណត្តិរបស់គាត់ ដែលផុតកំណត់នៅក្នុងខែកញ្ញាឡើយ។ គាត់បានបន្តអាណត្តិបីដងរួចមកហើយ ដោយកាន់តំណែងជាអគ្គលេខាធិការអស់រយៈពេលជិត៩ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ លោក Stoltenberg ដាក់លក្ខខណ្ឌ បើ អ៊ុយក្រែន ចង់ចូល ណាតូ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


