ព័ត៌មានអន្ដរជាតិ
ក្រោយចេញពីអ៊ុយក្រែន ពេលនេះ លោក Biden ចាប់ផ្តើមបំពេញទស្សនកិច្ចនៅ ប៉ូឡូញ
ក្រោយចាកចេញពីប្រទេសអ៊ុយក្រែន ពេលនេះ ប្រធានាធិបតីអាមេរិក Joe Biden បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅប្រទេសប៉ូឡូញ។
នេះជាដំណើរទស្សនកិច្ចលើកទី ២ របស់លោកទៅកានប្រទេសប៉ូឡូញក្នុងអំឡុងពេលមួយឆ្នាំ ខណៈលើកមុន មេដឹកនាំអាមេរិក បានធ្វើទស្សនកិច្ចសាធារណរដ្ឋមួយនេះ នៅខែមីនាឆ្នាំ ២០២២។
នៅថ្ងៃអង្គារទី២១ខែកុម្ភៈ តំណាងរបស់ប្រធានាធិបតីប៉ូឡូញ ទទួលបន្ទុកកិច្ចការអន្តរជាតិលោក Marcin Przydacz បាននិយាយថា ដំណើរទស្សនកិច្ចនេះនឹងត្រូវគ្របដណ្តប់ដោយទិដ្ឋភាពទ្វេភាគីនៃទំនាក់ទំនងប៉ូឡូញ-អាមេរិក។
នៅទីក្រុង វ៉ាសូវី លោក Biden នឹងជួបពិភាក្សាជាមួយសមភាគីប៉ូឡូញ លោក Andrzej Duda។ កាលពីសប្តាហ៍មុន អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក សម្រាប់ទំនាក់ទំនងជាយុទ្ធសាស្ត្រ លោក John Kirby បាននិយាយថា លោក Biden មានបំណងបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះរដ្ឋនានារបស់អង្គការណាតូនៅអឺរ៉ុបខាងកើត និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការគាំទ្រអ៊ុយក្រែន។
លោក Biden ក៏គ្រោងពិភាក្សាអំពីតួនាទីផ្នែកភស្តុភាររបស់ប៉ូឡូញ ក្នុងការផ្តល់ជំនួយផ្នែកយោធា និងមនុស្សធម៌ដល់អ៊ុយក្រែន មិនត្រឹមតែពីសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ពីសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនផងដែរ។ មេដឹកនាំទាំងពីរ អាចនឹងពិភាក្សាអំពីការបង្កើនចំនួនទាហានអាមេរិកនៅក្នុងប្រទេសប៉ូឡូញទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ សាច់រឿង នៃដំណើរទស្សនកិច្ចសម្ងាត់បំផុតរបស់លោក Biden ទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


