ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់លក្ខខណ្ឌ ២ យ៉ាង បើចង់បានសន្តិភាពនៅ អ៊ុយក្រែន
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា ការពិភាក្សារកសន្តិភាពនៅអ៊ុយក្រែនអាចនឹងប្រព្រឹត្តទៅបាន លុះត្រាតែបណ្ដាប្រទេសលោកខាងលិច និងរដ្ឋាភិបាលទីក្រុងកៀវទម្លាក់អាវុធចុះ ឬសុំចុះចាញ់ និងបញ្ឈប់ការបាញ់ផ្លោងលើទីក្រុងរុស្ស៊ី ។

អ្នកការទូតជាន់ខ្ពស់រូបនេះបានកត់សម្គាល់ថា “ប្រសិនបើលោកខាងលិច និងទីក្រុងកៀវ ចង់អង្គុយនៅតុចរចា ពួកគេគួរតែបញ្ឈប់ការបាញ់ផ្លោងកាំភ្លើងធំលើទីក្រុងនានារបស់រុស្ស៊ី ហើយដាក់អាវុធចុះ ។ បន្ទាប់ពីនោះ វានឹងអាចធ្វើការពិភាក្សាដោយផ្អែកលើការពិតនៃភូមិសាស្ត្រនយោបាយថ្មី” ។
កន្លងមក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានលើកឡើងផងដែរថា លោកខាងលិចមិនបង្ហាញការត្រៀមខ្លួនណាមួយសម្រាប់គំនិតផ្តួចផ្តើមសន្តិភាពលើស្ថានភាពនៅអ៊ុយក្រែននោះទេ ។

ជាពិសេស ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីខែតុលាកន្លងទៅ បានចេញច្បាប់ហាមឃាត់រាល់កិច្ចពិភាក្សាជាមួយទីក្រុងមូស្គូ ដោយបញ្ជាក់ថា លោកមិនចាប់អារម្មណ៍ក្នុងការធ្វើអន្តរកម្មជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នោះទេ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីលោក Putin ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


