ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់វិធីងាយៗដើម្បីបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev បាននិយាយកាលពីពេលថ្មីៗនេះថា សង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់យ៉ាងងាយស្រួល ប្រសិនបើសហរដ្ឋអាមេរិកឈប់ផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ។

លោក Medvedev បានឲ្យដឹងថា “រហូតមកដល់ពេលនេះ អាមេរិកបាននិងកំពុងផ្គត់ផ្គង់អាវុធក្នុងបរិមាណដ៏ធំដល់អ៊ុយក្រែន ដើម្បីធ្វើការកម្ចាត់ ទប់ស្កាត់ និងបំផ្លាញរុស្ស៊ី ដោយបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខពិភពលោក ជាពិសេសគឺទំនាក់ទំនងរវាងប្រទេសទាំងពីរតែម្ដង” ។
លោក Medvedev បានសរសេរលើបណ្ដាញ Telegram ថា “ប្រសិនបើរុស្ស៊ីបញ្ឈប់ប្រតិបត្តិការសឹករបស់ខ្លួន ដោយមិនទទួលបានជ័យជម្នះ នោះនឹងមិនមានរុស្ស៊ីទៀតនោះទេ វានឹងបែកខ្ញែក ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិកឈប់ផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ សង្រ្គាមក៏នឹងបញ្ចប់ដែរ” ។

លោក Medvedev បានសង្កត់ធ្ងន់ថា “ប្រសិនបើអាមេរិកចង់កម្ចាត់រុស្ស៊ី នោះនឹងឈានទៅដល់ជម្លោះជាសកល ហើយបើសហរដ្ឋអាមេរិកចង់កម្ចាត់រុស្ស៊ី នោះយើងមានសិទ្ធិការពារខ្លួនដោយអាវុធណាមួយ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ” ។
គួរបញ្ជាក់ថា រដ្ឋបាលលោក Biden បានផ្គត់ផ្គង់ជំនួយយោធាជិត ៣០ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីវិមានក្រឹមឡាំងបានចាប់ផ្តើមសង្រ្គាមលើទីក្រុងកៀវនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។ ជំនួយនេះគឺមានគោលបំណងជួយអ៊ុយក្រែនការពារព្រំដែនរបស់ខ្លួនពីការវាយលុកដែលកំពុងបន្តដោយរុស្ស៊ី ដែលបានជម្លៀសប្រជាជនអ៊ុយក្រែនរាប់លាននាក់ចេញពីប្រទេស និងថែមទាំងបានសម្លាប់មនុស្សរាប់ម៉ឺននាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


