ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ បញ្ជាក់ថា ចិន សន្យាមិនផ្តល់សព្វាវុធឲ្យ រុស្ស៊ី
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយកាលពីថ្ងៃអាទិត្យទី០៥ខែមីនាថា រដ្ឋាភិបាលនៃប្រទេសចិន បានសន្យាថានឹងមិនផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ីទេ។
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ថា “យើងបានចែករំលែកមតិគ្នាថា មិនគួរមានកន្លែងសម្រាប់ការផ្គត់ផ្គង់អាវុធឡើយ ហើយក្នុងស្ថានភាពនេះ រដ្ឋាភិបាលចិន បានសន្យាថា ខ្លួននឹងមិនផ្គត់ផ្គង់អ្វីទាំងអស់។ យើងទាមទារមិនឲ្យមានអាវុធផ្គត់ផ្គង់ដល់រុស្ស៊ី ហើយយើងកំពុងឃ្លាំមើលស្ថានភាពនេះ”។
ដោយឡែក នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN កាលពីព្រឹកថ្ងៃអាទិត្យ អធិការបតីអាល្លឺម៉ង់បានព្រមានថា ការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី នឹងនាំមកនូវផលវិបាកសម្រាប់ទីក្រុងប៉េកាំង។
ចំណែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងកាលពីថ្ងៃទី១៨ ខែកុម្ភៈថា ចិន កំពុងពិចារណាផ្គត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវដល់រុស្ស៊ី ដែលនឹងត្រូវប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានគូសបញ្ជាក់ថា អាជ្ញាធរចិននឹងមិនអត់ឱនចំពោះការគំរាមកំហែង និងសម្ពាធរបស់សហរដ្ឋអាមេរិក លើការចោទប្រកាន់ថាមានការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងមូស្គូនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ ចិន បង្កើនកញ្ចប់ថវិកាយោធា ចំពេលមានភាពតានតឹងជាមួយ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


