ព័ត៌មានអន្ដរជាតិ
ចិន បង្កើនកញ្ចប់ថវិកាយោធា ចំពេលមានភាពតានតឹងជាមួយ សហរដ្ឋអាមេរិក (មានវីដេអូ)
ប្រទេសចិន នឹងបង្កើនការចំណាយយោធាច្រើនជាង ៧% នៅឆ្នាំនេះ ហើយព្រមានអំពីការគំរាមកំហែងដែលកំពុងកើនឡើង កាន់តែខ្លាំង។

សេចក្តីប្រកាសនេះធ្វើឡើងនៅសភាប្រជាជនជាតិ (NPC) ដែលសភានេះក៏នឹងបញ្ជាក់ពីអាណត្តិទីបីរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។
កញ្ចប់ថវិកាយោធារបស់ទីក្រុងប៉េកាំង នឹងបង្កើនដល់ប្រហែល២២៥ពាន់លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួននេះគឺទាបជាងសហរដ្ឋអាមេរិក ដល់ទៅ៤ដងឯណោះ។

លោកនាយករដ្ឋមន្ត្រី លី ខឺឈាំង បានប្រាប់ NPC ថា “ការប៉ុនប៉ងពីខាងក្រៅដើម្បីបង្ក្រាប និងទប់ទល់ចិន កំពុងកើនឡើង។ កងកម្លាំងប្រដាប់អាវុធ គួរតែបង្កើនការហ្វឹកហាត់យោធា និងការត្រៀមខ្លួននៅទូទាំងក្រុមប្រឹក្សាភិបាល”។
កិច្ចប្រជុំនេះក៏បានប្រកាសផងដែរថា ប្រទេសចិននឹងបន្តគោលដៅ កាត់បន្ថយកំណើនសេដ្ឋកិច្ចប្រហែល៥%នៅឆ្នាំនេះ។

សេចក្តីប្រកាសបង្កើនការចំណាយលើវិស័យយោធា បានកើតឡើងចំពេលលោក ស៊ី កំពុងជួបប្រទះទំនាក់ទំនងកាន់តែអាក្រក់ជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែន និងរឿងអាស្រូវបាឡុងចារកម្មនាពេលថ្មីៗនេះ។
មន្ត្រីអាមេរិកក៏បានព្រមានម្តងហើយម្តងទៀតដែរថា ចិនអាចនឹងវាយលុកតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈទីក្រុងប៉េកាំង បានបង្ហាញសាច់ដុំយោធានៅលើអាកាស និងសមុទ្រជុំវិញកោះតៃវ៉ាន់ រួមទាំងការបាញ់មីស៊ីលផ្លោងផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សេតវិមាន៖ អាមេរិក ចាំបាច់ត្រូវមានទំនាក់ទំនងយោធាជាមួយ ចិន ដើម្បីចៀសវាងការកើនឡើងភាពតានតឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


