ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅ អឺរ៉ុប ប្រឈមនឹងកង្វះខាតអគ្គិសនីប្រើប្រាស់
ប្រទេសអាល្លឺម៉ង់ អាចប្រឈមនឹងកង្វះខាតអគ្គិសនីប្រើប្រាស់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដោយសារតែធនធានថាមពលមិនគ្រប់គ្រាន់ និងតម្រូវការកាន់តែកើនឡើង ។

យោងតាមការសិក្សាក្នុងស្រុកបង្ហាញថា ឆ្នាំ ២០២៥ អាល្លឺម៉ង់ នឹងខ្វះថាមពលចំនួន ៤ ជីហ្គាវ៉ាត់ ខណៈដែលនៅឆ្នាំ ២០៣០ ការខ្វះខាតនេះនឹងកើនឡើងដល់ ៣០ ជីហ្គាវ៉ាត់ ។
ក្រុមអ្នកវិភាគអះអាងថា អាល្លឺម៉ង់ នឹងមិនអាចគ្របគ្រងតម្រូវការថាមពលជាមួយធនធានធម្មជាតិដែលកំពុងមាននោះទេ ហើយនៅឆ្នាំ ២០៣០ នឹងមានការដាច់ភ្លើង ១០០ ដង ដោយមានរយៈពេលយូរបំផុត ២១ ម៉ោង ។

ទន្ទឹមនឹងនោះ អ្នកវិភាគបានលើកឡើងទៀតថា ទីក្រុងប៊ែរឡាំងនឹងមិនអាចបោះបង់ចោលឧស្ម័នក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀតឡើយ ព្រោះវាជាផ្នែកមួយដ៏សំខាន់សម្រាប់ផលិតថាមពល ដើម្បីកាត់បន្ថយការនាំចូល ។
ដូចគ្នានេះផងដែរ សារព័ត៌មាន Bloomberg បានបង្ហាញថា នៅឆ្នាំ ២០៣០ អាល្លឺម៉ង់នឹងត្រូវចំណាយយ៉ាងហោចណាស់ ១ ពាន់ពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្មថាមពលពីប្រភពកកើតឡើងវិញ ។

ជាមួយគ្នានោះ និយតករបណ្តាញអគ្គិសនីអាល្លឺម៉ង់ ក៏បានប៉ាន់ប្រមាណដែរថា អាល្លឺម៉ង់នឹងប្រឈមមុខការកើនឡើង ១ ភាគ ៣ នៃតម្រូវការនៅឆ្នាំ ២០៣០ ដែលមានន័យថា រោងចក្រថាមពល ត្រូវផលិតអគ្គិសនីបន្ថែមប្រហែល ២៥០ ជីហ្គាវ៉ាត់នៅឆ្នាំនោះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ RT
ចុចអាន ៖ អាល្លឺម៉ង់ បញ្ជាក់ថា ចិន សន្យាមិនផ្តល់សព្វាវុធឲ្យ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


