Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមចម្រុះកម្ទេចយន្តហោះដ្រូន ៦ គ្រឿងរបស់ក្រុមហ៊ូធី ក្រោយបាញ់បង្ហោះទៅអារ៉ាប៊ីសាអូឌីត

បានផុស

នៅ

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានកម្ទេចយន្តហោះដ្រូនផ្ទុកគ្រាប់បែកចំនួន ៦ គ្រឿងដែលបានបង្ហោះដោយក្រុមឧទ្ទាមហ៊ូធីរបស់ប្រទេសយេម៉ែនឆ្ពោះទៅប្រទេសអារ៉ាប៊ីសាអូឌីត ។

ទន្ទឹមនោះទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃពុធដោយដកស្រង់សំដីក្រុមចម្រុះអារ៉ាប់ដែលប្រយុទ្ធប្រឆាំងនឹងចលនាក្រុមហ៊ូធីនៅក្នុងប្រទេសយេម៉ែនថា យន្តហោះដ្រូននេះត្រូវបានគេបាញ់បង្ហោះក្នុងទិសដៅទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយយន្តហោះដ្រូន ៦ គ្រឿងត្រូវបានបំផ្លាញ ។

ក្រុមចម្រុះបានអះអាងថា ក្រុមយុទ្ធជនហ៊ូធីបានផ្តោតគោលដៅទៅលើព្រះរាជាណាចក្រមួយនេះជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយបន្ថែមថា ខ្លួនកំពុងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារជនស៊ីវិល ។

បន្ថែមពីនេះមួយថ្ងៃមុនការវាយប្រហារនេះ កងជីវពលហ៊ូធីក៏បាននិយាយផងដែរថា ខ្លួនបានបើកការវាយប្រហារដោយយន្តហោះដ្រូនផ្ទុកគ្រាប់បែកឆ្ពោះទៅអាកាសយានដ្ឋាន Abha នៅភាគនិរតីនៃប្រទេសអារ៉ាប៊ីសាអូឌីត ។ នៅថ្ងៃដដែលនោះសម្ព័ន្ធអារ៉ាប់បាននិយាយថា ខ្លួនបានស្ទាក់ចាប់ និងកម្ទេចយន្ដហោះដ្រូនដែលបាញ់បង្ហោះដោយក្រុមហ៊ូធីពីប្រទេសយេម៉ែនឆ្ពោះទៅអារ៉ាប៊ីសាអូឌីត ។

គួររម្លឹកផងដែរថា សង្គ្រាមស៊ីវិលបានផ្ទុះឡើងនៅយេម៉ែនកាលពីចុងឆ្នាំ ២០១៤ នៅពេលដែលកងជីវពលហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់បានបង្ខំរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Abd-Rabbu Mansour Hadi ចេញពីរដ្ឋធានី Sanaa ខណៈសម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ក្នុងជម្លោះនេះនៅឆ្នាំ ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលលោក Hadi ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ខឹងមិនក្រោកឈរគោរពភ្លេងជាតិ ស្រ្តីម្នាក់ទះកំផ្លៀងក្មេងស្រីសិស្សសាលា ជាការព្រមាន

ចុចអាន ៖ សុំប្រពន្ធរួមដំណេកមិនបាន ប្តីខឹងដុតផ្ទះចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម