ព័ត៌មានអន្ដរជាតិ
ឆោឡោ! អ្នកដំណើរម្នាក់ គំរាមសម្លាប់មនុស្សមួយយន្តហោះ
វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានបង្ហាញពីអ្នកដំណើរម្នាក់ ខឹងសម្បានិងគំរាមសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនៃជើងហោះហើររបស់ក្រុមហ៊ុន United Airlines ដែលកំពុងធ្វើដំណើរចេញពីទីក្រុង LA ទៅកាន់ទីក្រុង Boston។

លោក Francisco Severo Torres អាយុ៣៣ឆ្នាំមកពី Leominster នៃរដ្ឋ Massachusetts ត្រូវបានចោទប្រកាន់ថា ប៉ុនប៉ងជ្រៀតជ្រែក និងជ្រៀតជ្រែកជាមួយបុគ្គលិកលើយន្តហោះដោយប្រើអាវុធគ្រោះថ្នាក់ បន្ទាប់ពីគាត់យកស្លាបព្រាចាក់អ្នកបម្រើលើយន្តហោះ។

នៅក្នុងវីដេអូដែលថតដោយអ្នករួមដំណើរ, លោក Torres អាចត្រូវបានគេឮគំរាមសម្លាប់រង្គាល ខណៈអ្នកផ្សេងទៀតព្យាយាមបញ្ឈប់គាត់ ធ្វើឲ្យមនុស្សក្នុងយន្តហោះឆោឡោ។
បុរសរូបនេះ បានក្រោកឡើងចេញពីកៅអីរបស់គាត់ ហើយស្រែកដាក់អ្នកដែលអង្គុយនៅជុំវិញនោះ។ បន្ទាប់មក គាត់បានកាច់បំបាក់ស្លាបព្រា ដើរឆ្ពោះទៅមុខយន្តហោះ ចាក់៣ស្លាបព្រាចំកញ្ចឹងកអ្នកបម្រើលើយន្តហោះ ហើយថែមទាំងព្យាយាមបើកទ្វារគ្រាសន្នរបស់យន្តហោះទៀតផង។

យ៉ាងណាក្តី គេមិនដឹងថាអ្វីជាដើមហេតុ នាំឲ្យបុរសម្នាក់នេះ ធ្វើរឿងបែបនេះឡើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


