ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចង់ដាក់ឈ្មោះថ្មីឲ្យប្រទេស អ៊ុយក្រែន
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានស្នើឲ្យប្តូរឈ្មោះប្រទេសអ៊ុយក្រែន ដោយដាក់ឈ្មោះតាមសហការីណាស៊ីដ៏ល្បីល្បាញ Stepan Bandera វិញ។

ការផ្តល់យោបល់របស់គាត់ កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រាប់រដ្ឋាភិបាលរបស់គាត់ឲ្យពិចារណាលើសំណើផ្លាស់ប្តូរឈ្មោះរបស់ប្រទេសរុស្ស៊ី ដែរ។
កាលពីថ្ងៃសៅរ៍ទី១១ខែមីនា លោក Zelensky បានណែនាំអាជ្ញាធរត្រូវសិក្សាឲ្យបានហ្មត់ចត់ នូវសំណើដើម្បីប្តូរឈ្មោះជាផ្លូវការពីប្រទេសរុស្ស៊ីទៅជា “Moscovia”។ លោក Zelensky បានប្រតិកម្មទៅនឹងញត្តិតាមអនឡាញមួយ ដែលអះអាងថាឈ្មោះ “រុស្ស៊ី” បានផ្តល់ហេតុផលសម្រាប់ការលុកលុយបន្ថែមទៀត បើតាមប្រវត្តិសាស្រ្ត Kievan Rus ដែលជារដ្ឋមជ្ឈិមសម័យ នៃប្រភពដើមរបស់រុស្ស៊ីនិងអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ លោក Medvedev ដែលបម្រើការជាប្រធានាធិបតីរុស្ស៊ី ចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ បានបង្ហោះសារនៅក្នុងឆានែល Telegram របស់គាត់ដើម្បីជាការឆ្លើយតប។
ហេតុអ្វីបានជាលោក Medvedev ចង់ប្តូរឈ្មោះអ៊ុយក្រែនទៅជា Stepan Bandera? ជាក់ស្តែង លោក Medvedev បានសំដៅទៅលើអ្នកគាំទ្រនយោបាយអ៊ុយក្រែនមួយចំនួនរបស់លោក Stepan Bandera ដែលជាមេដឹកនាំសម័យសង្គ្រាមលោកលើកទី២ នៃអង្គការជាតិនិយមអ៊ុយក្រែន (OUN)។

លោក Bandera បានសហការជាមួយរដ្ឋាភិបាលរបស់ Adolf Hitler ក្នុងដំណាក់កាលដំបូងនៃការលុកលុយរបស់ ណាស៊ី លើសហភាពសូវៀត។ ក្រោយមកគាត់ត្រូវបានជនជាតិអាល្លឺម៉ង់ចាប់ដាក់គុកជុំវិញការខ្វែងគំនិតគ្នាអំពីអនាគតអ៊ុយក្រែន។
បន្ទាប់ពីសង្រ្គាម Bandera បានភៀសខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ខាងលិច ដែលក្នុងឆ្នាំ១៩៥៩គាត់ត្រូវបានធ្វើឃាត ដោយភ្នាក់ងារ KGB៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ វិបត្តិ អ៊ុយក្រែន អាច ក្លាយ ជា សង្រ្គាម រយ ឆ្នាំ បើលោកខាងលិច មិនឈប់ផ្តល់អាវុធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


