ព័ត៌មានអន្ដរជាតិ
ធនាគារ អង់គ្លេស ចាយលុយតែ ១ ដុល្លារទិញយកសាខាធនាគារដែលក្ស័យធនរបស់ អាមេរិក
ធនាគារ HSBC ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសប្រកាសថា បានទិញយកធនាគារ Silicon Valley UK ក្នុងតម្លៃត្រឹមតែ ១.២ ដុល្លារប៉ុណ្ណោះ បន្ទាប់ពីធនាគារនេះក្ស័យធន ។

លោក Noel Quinn នាយកប្រតិបត្តិនៃធនាគារ HSBC បាននិយាយថា ការទិញយកនេះ គឺជាយុទ្ធសាស្ត្រដ៏ប្រសើរបំផុតសម្រាប់ប្រតិបត្តិការរបស់ HSBC នៅចក្រភពអង់គ្លេស ។
គិតត្រឹមថ្ងៃទី១០ ខែមីនា ប្រាក់កម្ចីនៃធនាគារ Silicon Valley នៅអង់គ្លេស មានចំនួន ៦.៦៨ ពាន់លានដុល្លារ ចំណែកប្រាក់បញ្ញើក្នុងធនាគារនេះមានដល់ ៩.៤២ ពាន់លានដុល្លារ ។

ដោយឡែកកាលពីឆ្នាំមុន ធនាគារ Silicon Valley UK រកបានប្រាក់ចំណេញដល់ ១០៦.៩៥ លានដុល្លារនៅមុនពេលបង់ពន្ធរួច ។
គួរបញ្ជាក់ថា ធនាគារ Silicon Valley ដែលជាធនាគារធំលំដាប់ទី ១៦ នៅអាមេរិកបានប្រកាសបិទទ្វារក្ស័យធនកាលពីថ្ងៃទី១០ មីនា ដោយនៅចុងឆ្នាំ ២០២២ ធនាគារ Silicon Valley មានទ្រព្យសរុបប្រហែល ២០៩ ពាន់លានដុល្លារ ខណៈដែលប្រាក់បញ្ញើមានចំនួនជិត ១៧៥.៤ ពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


