ព័ត៌មានអន្ដរជាតិ
ពាណិជ្ជករល្បីៗ អាមេរិក ថា លោក Biden មិនគួរជួយអ្នកបញ្ញើប្រាក់នៅធនាគារដែលទើបដួលរលំឡើយ
ការសម្រេចជួយសង្គ្រោះដល់អ្នកបញើប្រាក់ក្នុងធនាគារ Silicon Valley ដែលទើបដួលរលំ ពីសំណាក់រដ្ឋភិបាលរបស់លោកប្រធានាធិបតី Joe Biden បានធ្វើឲ្យពាណិជ្ជករជាមហាសេដ្ឋីអាមេរិកមួយចំនួនមិនពេញចិត្តឡើយ ។

លោក Ken Griffin ស្ថាបនិកនៃមូលនិធិការពារហានិភ័យ Citadel យល់ឃើញថា រដ្ឋាភិបាលអាមេរិកមិនគួរធ្វើអន្តរាគមន៍ដើម្បីការពារអ្នកដាក់ប្រាក់បញ្ញើទាំងអស់នៅធនាគារ Silicon Valley ក្នុងទីក្រុង Santa Clara រដ្ឋ California នោះទេ ។ អាមេរិក គឺជាប្រទេសមូលធននិយម ដូចនេះបើសិនជារដ្ឋាភិបាលចេញអន្តរាគមន៍បែបនេះ នោះជារឿងមិនសមស្របឡើយ ។
ទន្ទឹមនោះ លោកមហាសេដ្ឋីវិនិយោគទុន Cliff Asness សហស្ថាបនិកនៃក្រុមហ៊ុន AQR Capital Management LLC លើកឡើងថា ការជួយសង្គ្រោះនេះ គឺខុសទៅលើផ្នែកសីលធម៌ហិរញ្ញវត្ថុ ដែលហាក់បីដូចជាកាត់បន្ថយការ ពិចារណាសម្រាប់អតិថិជនក្នុងការជ្រើសរើសធនាគារដែលមានសុវត្ថិភាពខ្ពស់ផ្សេងទៀត ។

បន្ថែមពីនេះលោក Carson Block ដែលជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្ម Muddy Waters Capital បញ្ចេញមតិថា ការធានាសងប្រាក់ដល់អ្នកបញ្ញើវិញ ហាក់បីដូជាផ្តល់រង្វាន់ដល់អ្នកបរាជ័យក្នុងការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ។
គួរបញ្ជាក់ថា ធនាគារ Silicon Valley ដែលជាធនាគារធំលំដាប់ទី ១៦ នៅអាមេរិកបានប្រកាសបិទទ្វារក្ស័យធនកាលពីថ្ងៃទី១០ មីនា ដោយនៅចុងឆ្នាំ ២០២២ ធនាគារ Silicon Valley មានទ្រព្យសរុបប្រហែល ២០៩ ពាន់លានដុល្លារ ខណៈដែលប្រាក់បញ្ញើមានចំនួនជិត ១៧៥.៤ ពាន់លានដុល្លារ ហើយវាក៏ជាការបរាជ័យដ៏ធំបំផុតមួយផងដែររបស់ធនាគារអាមេរិក ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ មក ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Yahoo
ចុចអាន ៖ ធនាគារ អង់គ្លេស ចាយលុយតែ ១ ដុល្លារទិញយកសាខាធនាគារដែលក្ស័យធនរបស់ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


