ព័ត៌មានអន្ដរជាតិ
បុរសវៀតណាម សម្លាប់អ្នកជិតខាង ព្រោះថ្លង់ ច្រៀងខារ៉ាអូខេ ឮៗពេក
បុរសម្នាក់នៅទីក្រុង Da Nang ភាគកណ្តាលប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនពីបទសង្ស័យឃាតកម្ម បន្ទាប់ពីផ្ទុះជម្លោះហិង្សា រឿងច្រៀងខារ៉ាអូខេថ្លង់ពេក។

មន្ត្រីនៅក្រោមនាយកដ្ឋានសន្តិសុខសាធារណៈក្រុង បានបញ្ជាក់កាលពីថ្ងៃអង្គារទី១៤ខែមីនាថា ពួកគេបានចាប់ខ្លួនបុរសឈ្មោះ Le Cong Binh អាយុ៣១ឆ្នាំពីបទមនុស្សឃាត។
យោងតាមព័ត៌មានបឋម, ជនរងគ្រោះឈ្មោះ M.N.P. អាយុ៣៤ឆ្នាំ និង T.V.T. អាយុ៣២ឆ្នាំបានផឹកស្រា និងច្រៀងខារ៉ាអូខេឮៗ នៅមុខបន្ទប់ជួលរបស់ពួកគេក្នុងសង្កាត់ Lien Chieu នៃទីក្រុង Da Nang កាលពីល្ងាចថ្ងៃចន្ទ។

នៅម៉ោងប្រហែល១០យប់ថ្ងៃដដែល លោក Binh ដែលរស់នៅក្បែរនោះ បានទាមទារឲ្យបុរសទាំង២ឈប់ច្រៀង ដើម្បីឲ្យអ្នកនៅទីនោះបានសម្រាក។
ក្រោយមកការឈ្លោះប្រកែកគ្នាបានកើតឡើង ហើយប្រែក្លាយទៅជាអំពើហិង្សាតែម្តង។ Binh បានដកកាំបិតពីហោប៉ៅខោ ហើយចាក់ ក របស់ T. បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ការស៊ើបអង្កេតបន្ថែម កំពុងបន្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាម ព្រួយបារម្ភ ក្រោយរកឃើញមនុស្សឆ្លងមេរោគ ពីសត្វជ្រូក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


