ព័ត៌មានអន្ដរជាតិ
អាកាសធាតុនៅវៀតណាម នឹងឡើងក្តៅខ្លាំង ក្នុងសប្តាហ៍នេះ (មានវីដេអូ)
អាកាសធាតុកាន់តែក្តៅ ត្រូវបានព្យាករនៅទូទាំងប្រទេសវៀតណាមក្នុងសប្តាហ៍នេះ ដោយទីក្រុងហាណូយ នឹងជួបសីតុណ្ហភាពឡើងដល់ ៣៤អង្សាសេ។

មជ្ឈមណ្ឌលជលសាស្ត្រនិងឧតុនិយមជាតិ បានឲ្យដឹង ចាប់ពីថ្ងៃចន្ទនេះទៅ សីតុណ្ហភាពនៅតំបន់ភាគខាងជើងនឹងកើនឡើង ១ទៅ២ អង្សាជារៀងរាល់ថ្ងៃ។
នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សីតុណ្ហភាពខ្ពស់បំផុតក្នុងទីក្រុងហាណូយនឹងឈានដល់៣៤អង្សាសេ ហើយនៅខេត្តភាគពាយ័ព្យ Lai Chau, Dien Bien, Son La, Hoa Binh, Lao Cai និង Yen Bai ឡើងដល់៣៥អង្សាសេ។
កាលពីប៉ុន្មានថ្ងៃមុន សីតុណ្ហភាពនៅទីក្រុងហាណូយ គឺប្រហែល២០ទៅ២៧អង្សាសេ ដោយមានអ័ព្ទនៅពេលព្រឹកនិងពេលយប់។

គេហទំព័រ AccuWeather របស់អាមេរិកបានឲ្យដឹងថា បន្ទាប់ពីឡើងដល់កំពូលនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍, សីតុណ្ហភាពក្នុងទីក្រុងហាណូយ នឹងធ្លាក់ចុះជាបណ្តើរៗមកត្រឹម ១៩ ទៅ២២អង្សាសេ នៅថ្ងៃអាទិត្យ។
តំបន់កណ្តាល ក៏នឹងជួបប្រទះអាកាសធាតុក្តៅខ្លាំងផងដែរក្នុងសប្តាហ៍នេះ ដោយសីតុណ្ហភាព ត្រូវបានព្យាករថា នឹងឡើងដល់កំពូល ៣៧អង្សាសេ។
យោងតាមមជ្ឈមណ្ឌល, សីតុណ្ហភាពជាមធ្យមនៅភាគខាងជើង និងកណ្តាលប្រទេសវៀតណាម ចន្លោះពីចុងខែមីនា ដល់ដើមខែមេសា នឹងមានកម្រិតខ្ពស់ជាងឆ្នាំមុន ០.៥ ទៅ ១.៥អង្សាសេ ខណៈតំបន់ផ្សេងទៀតនឹងមានការប្រែប្រួលតិចតួច៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ព្រួយបារម្ភ ក្រោយរកឃើញមនុស្សឆ្លងមេរោគ ពីសត្វជ្រូក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


