ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បង្អួតមីស៊ីលផ្លោងជំនាន់ថ្មី និងយន្តហោះដ្រូនទម្លាក់គ្រាប់បែកក្នុងសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំ (មានវីដេអូ)
អង្គភាពឆ្មាំបដិវត្តឥស្លាមរបស់អ៊ីរ៉ង់ (IRGC) កាលពីថ្ងៃសុក្របានចាប់ផ្តើមដំណាក់ដំបូងនៃការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំពាក់ព័ន្ធនឹងមីស៊ីលផ្លោងជំនាន់ថ្មី និងយន្តហោះដ្រូនទម្លាក់គ្រាប់បែក ។
សមយុទ្ធនេះមានឈ្មោះថា “Great Prophet 15” ជាការធ្វើសមយុទ្ធនៅវាលខ្សាច់កណ្តាល ហើយមានវត្តមាននៃមេបញ្ជាការយោធាកំពូលរួមមានលោកឧត្តមសេនីយ៍ Hossein Salami ប្រធាន IRGC និងប្រមុខអវកាស IRGC លោកឧត្តមសេនីយ៍ Amirali Hajizadeh ។
ប្រភពផ្លូវការបាននិយាយថា មីស៊ីលផ្លោងបាឡីស្ទីក និងយន្តហោះដ្រូនជាច្រើនត្រូវបានប្រើដើម្បីវាយប្រហារ “មូលដ្ឋានសត្រូវ” ក្នុងដំណាក់កាលដំបូងនៃសមយុទ្ធនេះ ។
ក្រុមមន្រ្តីអះអាងថា មីស៊ីល Zolfaqar មីស៊ីល Zelzel និងមីស៊ីល Dezful ជាមីស៊ីលមានរយៈចម្ងាយ ២០០ ទៅ ១,០០០ គីឡូម៉ែត្រដែលអាចបំបែកប្រព័ន្ធការពាររបស់សត្រូវបានប្រើនៅក្នុងសមយុទ្ធនេះ ។
គួររម្លឹកថា សមយុទ្ធយោធា “Great Prophet 15” ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៨ ដោយ IRGC ប៉ុន្តែនៅឆ្នាំនេះវាកើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ីរ៉ង់ឲ្យកងកម្លាំងអាកាស IRGC បាញ់ទម្លាក់រាល់ការឈ្លានពានរបស់យន្តហោះ B-52 អាមេរិក
ចុចអាន ៖ អ៊ីរ៉ង់បង្ហាញមូលដ្ឋានមីស៊ីលនៅឈូងសមុទ្រពែក្ស ចំពេលមានភាពតានតឹងជាមួយអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


