ព័ត៌មានអន្ដរជាតិ
ត្រាំ ថាឲ្យ លោក បៃដិន កំពុងប្រែក្លាយ អាមេរិក ទៅជា “ប្រទេសចេក”
លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រកាលពីពេលថ្មីៗនេះថា លោកប្រធានាធិបតី ចូ បៃដិន កំពុងប្រែក្លាយសហរដ្ឋអាមេរិកទៅជា “ប្រទេសចេក” ហើយលោកបានសន្យាថា នឹងលុបបំបាត់វណ្ណៈនយោបាយដែលគួរឲ្យស្អប់ខ្ពើមបែបនេះចេញ ប្រសិនបើជាប់ឆ្នោតម្តងទៀតនៅឆ្នាំក្រោយ ។
ថ្លែងទៅកាន់ហ្វូងមនុស្សនៅឯការប្រមូលផ្ដុំគ្នាលើកដំបូង មុនការបោះឆ្នោតឆ្នាំ ២០២៤ ក្នុងទីក្រុង Waco រដ្ឋតិចសាស់, លោក ត្រាំ បាននិយាយថា “ការប្រើអាវុធដើម្បីអនុវត្តច្បាប់របស់លោក បៃដិន ប្រឆាំងនឹងគូប្រជែង ជាពិសេសប្រឆាំងនឹងរុស្ស៊ី គឺកំពុងប្រែក្លាយអាមេរិកទៅជាប្រទេសចេក” ។
អតីតប្រធានាធិបតីអាមេរិករូបនេះបានប្រាប់ក្រុមអ្នកគាំទ្រទៀតថា “យុត្តិធម៌នឹងត្រូវបានធ្វើឡើង នៅពេលដែលយើងបានទម្លាក់វណ្ណៈនយោបាយដ៏គួរឲ្យស្អប់ខ្ពើមនេះចេញពីប្រទេសរបស់យើង” ។
លោក ត្រាំ ធ្លាប់បានអះអាងជាច្រើនខែកន្លងមកថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងអាចសម្រេចបានការដោះស្រាយជម្លោះរុស្ស៊ី និងអ៊ុយក្រែនត្រឹមតែក្នុងរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកមិនបានរៀបរាប់លម្អិតបន្ថែមទៀតអំពីយុទ្ធសាស្ត្របែបណា ដែលលោកនឹងសម្រេចបានសម្រាប់ដោះស្រាយនូវជម្លោះនេះនោះទេ ប៉ុន្តែបានស្តីបន្ទោសទៅកាន់អ្នកពាក់ព័ន្ធទាំងអស់របស់អាមេរិក ទាំងនៅក្នុងមន្ទីរបញ្ចកោណ ក្រសួងការបរទេស និងផ្នែកផ្សេងទៀតនៅក្នុងក្រសួងសន្តិសុខជាតិ ។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក ត្រាំ កំពុងនាំមុខគេក្នុងការស្ទង់មតិ ដើម្បីឈានទៅដល់ការតែងតាំងជាប្រធានគណបក្សសាធារណដ្ឋសម្រាប់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅឆ្នាំ ២០២៤ ខណៈអភិបាលរដ្ឋ Florida គឺលោក រ៉ុន ដឺសាន់ទីស (Ron DeSantis) ស្ថិតនៅលំដាប់ទី ២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ស្ងាត់ៗ យោធា មីយ៉ាន់ម៉ា ត្រៀមធ្វើព្យុហយាត្រាទ្រង់ទ្រាយធំនៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


