ព័ត៌មានអន្ដរជាតិ
ខេត្តភាគខាងជើង ថៃ ឲ្យបុគ្គលិកធ្វើការពីផ្ទះ ខណៈកំហាប់ខ្យល់ពុលកំពុងកើនឡើងខ្លាំង
លោក Nirat Pongsitthaworn អភិបាលខេត្តឈៀងម៉ៃ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ដោយមានកិច្ចសហការពីវិស័យសាធារណៈ និងឯកជនឲ្យបុគ្គលិកធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពចំពេលមានកំហាប់ខ្យល់ពុល PM2.5 កើនឡើងខ្ពស់។

អភិបាលរូបនេះបានប្រកាសថា “សូមឲ្យភ្នាក់ងាររដ្ឋាភិបាលទាំងអស់រៀបចំការងារពីផ្ទះនៅក្នុងផ្នែកនៃបេសកកម្មដែលមិនប៉ះពាល់ដល់សេវាសាធារណៈ ដោយសុំការសហការសម្រាប់ក្រុមហ៊ុន ហាងទំនិញ គ្រឹះស្ថាន ពិចារណាអនុញ្ញាតឲ្យនិយោជិតធ្វើការពីផ្ទះ (Work from Home) ឬធ្វើការតាមរយៈប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក។ នៅក្នុងផ្នែកដែលមិនប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន ហាង គ្រឹះស្ថាន ដើម្បីកាត់បន្ថយការចេញក្រៅផ្ទះ”។
ការប្រកាសបែបនេះ មានវិធានការផ្សេងទៀតផងដែរ ពោលគឺការណែនាំឲ្យពាក់ម៉ាសការពារកំហាប់ខ្យល់ពុល PM2.5 និងអ្នកដែលងាយរងគ្រោះ ដើម្បីកាត់បន្ថយ ឬបដិសេធមិនចេញទៅក្រៅ។ ចំពោះសំណើសុំកិច្ចសហប្រតិបត្តិការនេះគឺមានរយៈពេលមួយថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃសុក្រ ៧ ខែមេសានេះ ហើយបញ្ជាក់ថា បើស្ថានភាពធូលីដីមិនទាន់ដោះស្រាយ នឹងចេញសេចក្តីប្រកាសបន្ថែមទៀត។

ទោះយ៉ាងណា ការបំពុលបរិយាកាសក្នុងខេត្តភាគខាងជើងជាច្រើនបានធ្លាក់ចុះអស់រយៈពេលជាច្រើនខែមកហើយ ខណៈកាលពីថ្ងៃកន្លង ស្ថានភាពបែរជាកាន់តែអាក្រក់ទៅៗទៅវិញ។ ជាមួយគ្នានោះដែរ សន្ទស្សន៍គុណភាពខ្យល់នៅមន្ទីរពេទ្យ Doi Saket ស្រុក Doi Saket ខេត្តឈៀងម៉ៃ គឺនៅកម្រិត ៤៥៧ ស្របពេលដែលនៅសហគមន៍ Muen San ឃុំ Haiya ស្រុក Muang Chiang Mai បានវាស់នៅកម្រិត ៣៥៤ ដោយត្រូវគេចាត់ទុកថាជាពុលខ្យល់ពុល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីក្រុងបាងកក កំពុងក្ដៅខ្លាំងបំផុត ខណៈសីតុណ្ហភាពឡើងដល់ ៥០ អង្សាសេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


