ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចវៀតណាម ចំពេលស្ថានការណ៍នៅ អាស៊ី កំពុងតានតឹង
ក្រសួងការបរទេសអាមេរិក បានឲ្យដឹងកាលពីថ្ងៃចន្ទទី១០ខែមេសាថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken នឹងធ្វើទស្សនកិច្ចប្រទេសវៀតណាមនៅចុងសប្តាហ៍នេះ ក្នុងគោលបំណងកសាងទំនាក់ទំនងជាមួយដៃគូរអាមេរិក ខណៈដែលភាពតានតឹង កំពុងឡើងកម្តៅខ្ពស់ជាមួយប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់។

លោក Blinken នឹងចូលបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ខណៈពេលលោកធ្វើដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G7 នាចុងសប្តាហ៍នេះ នៅរមណីយដ្ឋានភ្នំ Karuizawa របស់ប្រទេសជប៉ុន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស, លោក Blinken នឹងពិភាក្សាអំពីចក្ខុវិស័យរួមនៃទំនាក់ទំនង វិបុលភាព និងសន្តិភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សហរដ្ឋអាមេរិក មានទំនាក់ទំនងល្អប្រសើរជាមួយវៀតណាម រួមទាំងវិស័យការពារជាតិផងដែរ ដោយប្រទេសទាំងពីរបានឈានដល់ការផ្សះផ្សាគ្នា ថ្វីបើធ្លាប់មានសង្គ្រាមដ៏ជូរចត់ក៏ដោយ។ ទន្ទឹមនេះ វៀតណាម ក៏មានភាពតានតឹងយូរអង្វែងជាមួយចិនផងដែរ។
គួរបញ្ជាក់ថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Blinken ទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីក្លាយជារដ្ឋមន្ត្រីការបរទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ នាវាពិឃាដអាមេរិក ចូលជិតកោះគ្រប់គ្រងដោយចិន ចំពេលតៃវ៉ាន់ ត្រូវឡោមព័ទ្ធដោយសមយុទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


