ព័ត៌មានអន្ដរជាតិ
អ៊ីតាលី ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារលំហូរជនចំណាកស្រុក
អ៊ីតាលីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ ខែដើម្បីដោះស្រាយបញ្ហាការកើនឡើងនៃលំហូរជនចំណាកស្រុកដែលចូលមកអ៊ីតាលីតាមរយៈសមុទ្រមេឌីទែរ៉ាណេ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ ANSA បាននិយាយថា រដ្ឋាភិបាលបានអនុម័តវិធានការនេះ បន្ទាប់ពីសំណើរបស់រដ្ឋមន្ត្រីការពារជនស៊ីវិល Nello Musumeci ។
លោក Musumeci និយាយថា ទោះបីជាដាក់ប្រទេសក្នុងភាពអាសន្នក៏ដោយ តែបញ្ហានៅមិនអាចដោះស្រាយបាននោះឡើយ បើមិនមានការអន្តរាគមន៍ប្រកបដោយមនសិការ និងទទួលខុសត្រូវរបស់សហភាពអឺរ៉ុប ។

ទន្ទឹមនឹងនេះ លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni និយាយថា ការសម្រេចចិត្តនេះ គឺមានគោលបំណងដើម្បីធ្វើឲ្យការឆ្លើយតបកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាចំពោះការគ្រប់គ្រងលំហូរជនចំណាកស្រុក ។
គួរឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជនចំណាកស្រុក និងជនភៀសខ្លួនមកពីអាហ្វ្រិកខាងជើង ដែលមកដល់ឆ្នេរសមុទ្រភាគខាងត្បូងអ៊ីតាលី មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានជាង ៣ ពាន់នាក់ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


