Connect with us

ព័ត៌មានអន្ដរជាតិ

មានការគំរាមជាបន្តបន្ទាប់ខណៈកាន់តែកៀកថ្ងៃលោក Biden ឡើងកាន់តំណែង

បានផុស

នៅ

បរិវេណនៃវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ត្រូវបានបិទរយៈពេលខ្លីបន្ទាប់ពីមានការព្រមានផ្នែកសន្តិសុខ, ពីរថ្ងៃមុនពេលលោក Joe Biden ស្បថឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសនិយាយថា ពួកគេកំពុងមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីសាក្សីរាយការណ៍ថា មានផ្សែងហុយចេញពីកន្លែងនៅក្បែរនោះ។

រឿងនេះបានកើតឡើងចំពេលមានការរៀបចំហាត់សម សម្រាប់ពិធីស្បថឡើងកាន់តំណែងរបស់លោក Biden ។

មនុស្ស៥នាក់បានស្លាប់ បន្ទាប់ពីក្រុមមនុស្សគាំទ្រលោក Trump បានវាយលុកចូលវិមានកាពីតូលកាលពីថ្ងៃទី៦ខែមករា។

កងឆ្មាំជាតិរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅកាពីតូល និងនៅកណ្តាលទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីបាននិយាយបន្ទាប់ពីការបិទបរិវេណកាលពីថ្ងៃចន្ទថា មិនមានការគំរាមកំហែងដល់សាធារណៈជនទេ។ ឧទ្យាន National Mall នៅជុំវិញបរិវេណនោះ ត្រូវបានបិទរួមជាមួយផ្លូវធំៗជាច្រើន។ របងត្រូវបានដាក់នៅជុំវិញសេតវិមាន។

ការហាត់សមសម្រាប់ពិធីសម្ពោធចូលកាន់តំណែងដែលគ្រោងធ្វើនៅថ្ងៃចន្ទ ត្រូវបានពន្យារពេលម្តងរួចមកហើយដោយសារបញ្ហាសន្តិសុខ។

រដ្ឋទាំង៥០របស់អាមេរិកនិងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី កំពុងស្ថិតក្នុងការប្រុងជើងការខ្ពស់ចំពោះការតវ៉ាដោយហិង្សាដែលអាចកើតមានឡើង។

FBI បានព្រមានអំពីការដើរក្បួនមានប្រដាប់ដោយអាវុធដោយក្រុមអ្នកគាំទ្រលោក Trump នៅទូទាំងរដ្ឋធានី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ការហាត់សមត្រៀមសម្រាប់ពិធីឡើងកាន់តំណែងរបស់លោក Biden ត្រូវពន្យារពេល ព្រោះបញ្ហាសន្តិសុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម