ព័ត៌មានអន្ដរជាតិ
តម្រុយខ្លះៗនាំឲ្យជនសង្ស័យឈានដល់ការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន
ក្រុមអ្នកស៊ើបអង្កេតជប៉ុនបានរកឃើញកំណត់ហេតុ ក៏ដូចជាតម្រុយមួយចំនួនពាក់ព័ន្ធទៅនឹងករណីរបស់ជនសង្ស័យដែលឈានទៅដល់ការប៉ុនប៉ងធ្វើឃាតលោកនាយករដ្ឋមន្ត្រី Fumio Kishida កាលពីថ្ងៃសៅរ៍កន្លងទៅ ។
ការប៉ុនប៉ងធ្វើឃាតរបស់ជនសង្ស័យដែលមានឈ្មោះថា Ryuji Kimura គឺផ្ដើមចេញពីការដាក់ពាក្យបណ្ដឹងមិនបានសម្រេច ពាក់ព័ន្ធនឹងការទាមទារសំណងពីរដ្ឋាភិបាលជប៉ុនកាលពីឆ្នាំមុន បន្ទាប់ពីរងភាពអយុត្តិធម៌រារាំងរូបគេមិនឲ្យឈរឈ្មោះបោះឆ្នោត ។
ជនសង្ស័យវ័យ ២៤ ឆ្នាំរូបនេះបានដាក់ពាក្យប្ដឹងទៅតុលាការក្រុង Kobe ក្នុងខែមិថុនា ឆ្នាំ២០២២ ដោយលើកហេតុផលថា រូបគេត្រូវបានរារាំងមិនឲ្យឈរឈ្មោះក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ដែលបានធ្វើឡើងនៅដើមខែកក្កដា ដោយសារតែកត្តាអាយុ ជាពិសេសគឺដោយសារតែជនសង្ស័យមិនអាចតម្កល់ប្រាក់ ៣ លានយ៉េន (២២,៣៦០ ដុល្លារ) ។
កំណត់ហេតុរបស់អ្នកស៊ើបអង្កេតបង្ហាញទៀតថា Kimura មិនអាចឈរឈ្មោះបាននោះទេ ពីព្រោះនៅពេលនោះគាត់ទើបតែមានអាយុ ២៣ ឆ្នាំ ខណៈនៅក្រោមច្បាប់បោះឆ្នោតរបស់ជប៉ុនគឺកំណត់អាយុអប្បបរមា ៣០ ឆ្នាំសម្រាប់អ្នកដែលចង់ឈរឈ្មោះជាសមាជិកសភា ។
ដោយឡែកចំពោះសំណងវិញ, Kimura ទាមទារចំនួន ១០ ម៉ឺនយ៉េន (៧៤៥ ដុល្លារ) ដោយអះអាងពីបញ្ហាផ្លូវចិត្ត ។ ប៉ុន្តែតុលាការបានច្រានចោលករណីសំណងរបស់ជនសង្ស័យនៅក្នុងខែវិច្ឆិកា ប៉ុន្តែក្រោយមកគាត់បានប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់ទីក្រុង Osaka ដែលគ្រោងនឹងចេញសេចក្តីសម្រេចនៅខែក្រោយ ខណៈក្នុងសំណុំរឿងនេះ Kimura នឹងធ្វើជាអ្នកតំណាងខ្លួនឯងផ្ទាល់ ដោយមិនមានមេធាវីជួយឡើយ ។
គួរបញ្ជាក់ថា ជនសង្ស័យត្រូវបានបញ្ជូនទៅព្រះរាជអាជ្ញាកាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា បន្ទាប់ពីការចាប់ខ្លួននៅកន្លែងកើតហេតុក្នុងទីក្រុងកំពង់ផែនេសាទ Wakayama ភាគខាងលិចកាលពីថ្ងៃសៅរ៍ ក្រោយជនសង្ស័យរូបនេះគប់គ្រាប់បែកផ្សែងសំដៅទៅកាន់លោក Kishida ដែលឈរនៅចម្ងាយ ១០ ម៉ែត្រពីហ្វូងមនុស្សប្រហែល ២០០ នាក់ដែលកំពុងរង់ចាំស្ដាប់សុន្ទរកថា ។
ទោះយ៉ាងណា នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះ លោកនាយករដ្ឋមន្ត្រីត្រូវបានកងអង្គរក្សជម្លៀសចេញដោយមិនមានគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែប៉ូលិសម្នាក់បានរងរបួសស្រាល ហើយក្រៅពីគ្រាប់បែកនោះ ជនសង្ស័យក៏បានដាក់កាំបិទមួយដើមផ្សេងទៀតប្រវែងប្រហែល ១៣ សង់ទីម៉ែត្រនៅក្នុងកាបូបស្ពាយរបស់រូបគេផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Japan Times
ចុចអាន ៖ ក្រៅពីគ្រាប់បែក, ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន នៅមានអាវុធមួយប្រភេទទៀត
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


