ព័ត៌មានអន្ដរជាតិ
ចិន ព្រមានថា អាមេរិក កំពុងធ្វើឲ្យកោះតៃវ៉ាន់ ក្លាយជា “ធុងរំសេវ”
ប្រទេសចិនព្រមានថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកដល់តៃវ៉ាន់ កំពុងប្រែក្លាយកោះនេះទៅជា “ធុងរំសេវ” និងបង្កហានិភ័យក្នុងការបញ្ឆេះឲ្យមានជម្លោះនៅក្នុងតំបន់។

ស្របពេលជាមួយគ្នានោះ ចិនបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការលក់អាវុធរបស់ខ្លួនទៅឲ្យទីក្រុងតៃប៉ិ ដោយព្រមានអំពីផលវិបាក សម្រាប់ប្រទេសណាដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
នៅពេលសួរអំពីវេទិកាឧស្សាហកម្មការពារជាតិតៃវ៉ាន់-អាមេរិក ដែលធ្វើឡើងនៅទីក្រុងតៃប៉ិកាលពីដើមសប្តាហ៍នេះ និងជាកន្លែងប្រមូលផ្តុំឈ្មួញអាវុធអាមេរិក និងក្នុងស្រុកមួយចំនួន, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ការបន្តការលក់សព្វាវុធដល់កោះនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរ លើកិច្ចព្រមព្រៀងនាពេលកន្លងមកជាមួយសហរដ្ឋអាមេរិក។

លោកស្រីលើកឡើងថា “នាពេលថ្មីៗនេះ អាជ្ញាធរអាមេរិកនិងតៃវ៉ាន់ បាននិងកំពុងបង្កើនការឃុបឃិតផ្នែកយោធាជាមួយគ្នា។ គណៈប្រតិភូនៃពាណិជ្ជករអាវុធអាមេរិកចំនួន២៥នាក់ បានសម្រុកទៅកោះនេះ ហើយជួបជាមួយអាជ្ញាធរតៃវ៉ាន់ក្នុងវេទិកាការពារជាតិ។ កិច្ចប្រជុំនេះគឺ ជាព័ស្តុតាងបន្ថែមទៀតដែលថា សហរដ្ឋអាមេរិកកំពុងប្រែក្លាយកោះតៃវ៉ាន់ទៅជា “ធុងរំសេវ” ដែលមានតែបង្កបញ្ហាសម្រាប់ជនរួមជាតិតៃវ៉ាន់របស់យើងប៉ុណ្ណោះ”។
នៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មនេះ មន្ត្រីតៃវ៉ាន់បាននិយាយថា ពួកគេនឹងស្វែងរកជំនួយពីទីក្រុងវ៉ាស៊ីនតោន ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី។
ថ្វីបើសេតវិមាន បដិសេធផ្គត់ផ្គង់យន្តហោះទំនើបៗដូចជា F-22 ឬ F-35 ក៏ដោយ ប៉ុន្តែមន្ត្រីនានាបានយល់ព្រមលើការលក់យន្តហោះចម្បាំងធុន F-16 ទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩។
ដំបូងឡើយ ការដឹកជញ្ជូន ត្រូវគេគ្រោងទុកនៅចុងឆ្នាំនេះ ប៉ុន្តែត្រូវពន្យាពេលរហូតដល់ចុងឆ្នាំ២០២៤វិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន ថា ការពង្រីកខ្លួនរបស់ ណាតូ នៅអាស៊ី ចៀសមិនរួចទេ នឹងមានការ បំផ្លាញសន្តិភាពក្នុងតំបន់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


