ព័ត៌មានអន្ដរជាតិ
ពូទីន ពន្លះលោកខាងលិចយ៉ាងចាស់ដៃ នៅទិវាជ័យជម្នះ
នៅថ្ងៃទី៩ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថានៅឯក្បួនព្យុហយាត្រាយោធាលើទីលានក្រហម ក្នុងទីក្រុងមូស្គូ ដើម្បីប្រារព្ធខួបលើកទី៧៨នៃជ័យជម្នះលើក្រុមណាស៊ីអាល្លឺម៉ង់ អំឡុងសង្គ្រាមលោកលើកទីពីរ។

ក្នុងសុន្ទរកថានោះ លោក ពូទីន បានបញ្ជាក់ថា សង្រ្គាមមួយត្រូវបានធ្វើឡើង ប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែទីក្រុងមូស្គូនឹងដោះស្រាយវា។
លោក ពូទីន បានគូសបញ្ជាក់ថា “ថ្ងៃនេះ អរិយធម៌គឺជាចំណុចរបត់មួយ ហើយសង្រ្គាមពិតប្រាកដមួយ ត្រូវបានធ្វើឡើងប្រឆាំងនឹងមាតុភូមិរបស់យើង។ យ៉ាងណា យើងបានទប់ស្កាត់អំពើភេរវកម្មអន្តរជាតិ ហើយយើងនឹងការពារប្រជាជន Donbass ដោយធានាសុវត្ថិភាពរបស់យើង”។

លោកបន្តថា ទីក្រុងកៀវ បានក្លាយជាចំណាប់ខ្មាំង ចាប់តាំងពីរដ្ឋប្រហារ ហើយបានក្លាយជាកាក់នៅក្នុងដៃលោកខាងលិច។
លើសពីនេះ លោកពូទីនបានចង្អុលទៅប្រទេសមួយចំនួន ដែលលោកនិយាយថា ចង់បង្ហិនបង្ហោចមជ្ឈមណ្ឌលអធិបតេយ្យនៃការអភិវឌ្ឍ។

មិនត្រឹមតែប៉ុណ្ណេះ លោក ពូទីន បានចោទប្រកាន់ប្រទេសលោកខាងលិចថា បានបង្កជម្លោះ និងរដ្ឋប្រហារ ក៏ដូចជាបំផ្លាញតម្លៃប្រពៃណី ដើម្បីបន្តអនុវត្តច្បាប់របស់ខ្លួនផងដែរ។
លោកអះអាងថា “យើងជឿថា មនោគមវិជ្ជាណាមួយគឺគួរឲ្យស្អប់ខ្ពើម។ ទោះយ៉ាងណា ឥស្សរជនលោកខាងលិចនៅតែនិយាយអំពីភាពពិសេសរបស់ពួកគេ ធ្វើឲ្យមនុស្សប្រឆាំងគ្នាទៅវិញទៅមក និងបំបែកសង្គម។ ពួកគេបង្កឲ្យមានជម្លោះបង្ហូរឈាម និងចលាចល ហើយសាបព្រួសការស្អប់ខ្ពើម ក៏ដូចជាបញ្ឆេះឲ្យមានការស្អប់រុស្ស៊ីផងដែរ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក គីម ជុងអ៊ុន ថា រុស្ស៊ី នឹងឈ្នះសង្គ្រាមនៅ អ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


