ព័ត៌មានអន្ដរជាតិ
អាស៊ាន បារម្ភខ្លាំង ចំពោះអំពើហិង្សានៅ មីយ៉ាន់ម៉ា
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីអំពើហិង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះលើក្បួនរថយន្តដែលផ្តល់ជំនួយមនុស្សធម៌នៅក្នុងរដ្ឋ Shan។
ជម្លោះនៅប្រទេសមីយ៉ាន់ម៉ាបានគ្របដណ្ដប់ លើកិច្ចពិភាក្សានេះ ខណៈមេដឹកនាំអាស៊ានជួបប្រជុំនៅប្រទេសឥណ្ឌូណេស៊ី។
អាស៊ានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធទី១០ខែឧសភាថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហិង្សាដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយសូមជំរុញឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់ទម្រង់នៃអំពើហិង្សា និងការប្រើប្រាស់កម្លាំង”។
ស្របពេលជាមួយគ្នានោះ អាស៊ានបានអំពាវនាវឲ្យមានបរិយាកាសអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា និងកិច្ចសន្ទនាថ្នាក់ជាតិ។
ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីកាលពីថ្ងៃចន្ទ បានថ្កោលទោសការវាយប្រហារលើក្បួនរថយន្តជំនួយដែលដឹកអ្នកការទូតក្នុងតំបន់ រួមទាំងបុគ្គលិកពីរនាក់មកពីស្ថានទូតសិង្ហបុរីនៅទីក្រុងយ៉ាំងហ្គោនផងដែរ។
មានព័ត៌មានលម្អិតតិចតួចណាស់ត្រូវបានគេដឹងអំពីការបាញ់ប្រហារនៅរដ្ឋ Shan ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែសិង្ហបុរី និងឥណ្ឌូណេស៊ីនិយាយថា អ្នកតំណាងរបស់ពួកគេមិនមានរបួសអ្វីឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


