KPT+
រាជបុត្រ Mateen រាយមន្តស្នេហ៍ដល់ ឥណ្ឌូណេស៊ី ក្រោយអមស្ដេចស៊ុលតង់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
នេះមិនមែនជាព័ត៌មានថ្មីទេដែលថា មន្តស្នេហ៍របស់ព្រះអង្គម្ចាស់ Abdul Mateen នៃប្រទេសព្រុយណេ តែងឆក់ការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិតឥណ្ឌូណេស៊ី ខណៈទ្រង់តែងអមដំណើរស្ដេចស៊ុលតង់ Hassanal Bolkiah ជាច្រើនដង ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសនានា។

ដោយឡែកកាលពីពេលថ្មីៗនេះ រាជបុត្រដែលមានព្រះជន្ម ៣១ ព្រះវស្សាបានអមដំណើរព្រះបិតាទ្រង់ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ឆ្នាំ២០២៣ នៅទីក្រុង Labuan Bajo រដ្ឋ East Nusa Tenggara (NTT) នៅថ្ងៃទី ១០-១១ ខែឧសភា ឆ្នាំ២០២៣ ហើយក្សត្រទាំងពីរអង្គបានចុះចតនៅអាកាសយានដ្ឋាន Komodo កាលពីថ្ងៃពុធ។
នៅពេលមកដល់ទីតាំងសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ាន នៃសណ្ឋាគារ Meruorah អ្នកទាំងពីរត្រូវបានស្វាគមន៍ដោយប្រធានាធិបតី Joko Widodo ។ ព្រះអង្គម្ចាស់ Abdul Mateen ព្រះអង្គផ្ទាល់ត្រូវបានគេសង្កេតឃើញថាបានចូលរួមក្នុងកិច្ចប្រជុំបិទបញ្ចប់នៃមេដឹកនាំអាស៊ាន។
បុត្រាទី ១០ របស់ស្តេចស៊ុលតង់និងជាអត្តពលិកប៉ូឡូផងដែរ តែងតែបង្ហោះពេលវេលានៃការមកដល់របស់ទ្រង់ជាមួយបិតានៅលើបណ្តាញសង្គម Instagram ។ មិនខុសពីសព្វដង ការបង្ហោះអំពីវត្តមានរបស់ទ្រង់នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានក្លាយជាជំនន់នៃការបញ្ចេញមតិពីសំណាក់អ្នកលេងអ៊ីនធឺណិត ជាពិសេសស្ត្រីៗ។
ក្នុងនោះអ្នកប្រើប្រាស់ Instagram បានចូលមកបញ្ចេញមតិស្វាគមន៍រាជបុត្រា Mateen ខុសៗគ្នាថា “យើងនៅក្រោមមេឃតែមួយ”,”ខ្ញុំសុំទោសដែលខ្ញុំមិនអាចទៅជាមួយអ្នកបាន”, “មកផ្ទះខ្ញុំមករាជបុត្រ “, “សង្ហាសង្សារខ្ញុំ”, “សូមស្វាគមន៍មកកាន់ប្រទេសរបស់ខ្ញុំ ព្រះអង្គម្ចាស់របស់ខ្ញុំ”,”ជាអកុសលពួកយើងនៅជិតគ្នា ប៉ុន្តែយើងមិនអាចជួបបានទេ”។
ទោះយ៉ាងណាក៏ដោយ ស្តេចស៊ុលតង់និងព្រះរាជបុត្រា Mateen បានជ្រើសរើសស្នាក់នៅ Nusa Dua កោះបាលីក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៣ ស្របពេលដែលអ្នកគាំទ្រនៅក្នុងប្រទេសឥណ្ឌូណេស៊ីហាក់បង្ហាញសកម្មភាពសប្បាយចិត្តយ៉ាងខ្លាំងផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីម័រខាងកើត ចាត់ទុកការចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី ជាពេលវេលាប្រវត្តិសាស្ត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


