ព័ត៌មានអន្ដរជាតិ
វៀតណាម ជួបគ្រោះរាំងស្ងួតធ្ងន់ ខណៈអាងស្តុកទឹកដ៏ធំប្រេះដីបែកក្រហែង
គ្រោះរាំងស្ងួតអូសបន្លាយពេលយូរបានធ្វើឲ្យអាងស្តុកទឹក Tri An ដ៏ធំនៅវៀតណាម នាភាគខាងត្បូងខេត្ត Dong Nai ប្រែជាស្ងួត និងមានស្នាមដីប្រេះលើកដំបូងក្នុងរយៈពេល ១២ ឆ្នាំ។

អាងស្តុកទឹកនេះគឺសម្រាប់បម្រើដល់រោងចក្រវារីអគ្គិសនី Tri An ដែលបានបើកដំណើរការក្នុងឆ្នាំ ១៩៩១ និងជាអាងដ៏ធំបំផុតនៅភាគខាងត្បូងប្រទេសវៀតណាមផងដែរ។
ទោះយ៉ាងណា អាងស្តុកទឹករួមជាមួយនឹងឧទ្យានជាតិ Nam Cat Tien គឺជាផ្នែកមួយនៃបំរុងជីវមណ្ឌល Dong Nai ខណៈអាងស្តុកទឹកដែលមានទំហំ៣២.០០០ហិចតាបានរីងស្ងួតអស់ជាច្រើនថ្ងៃមកហើយ។ លើសពីនេះទៀត ទូកនេសាទមួយក្នុងចំណោមទូកនេសាទជាច្រើនត្រូវបានគេទុកចោលនៅលើដីប្រេះបែកនៃអាងស្តុកទឹកក្នុងស្រុក Vinh Cuu ហើយអាងស្តុកទឹកពេញមួយនេះ ធ្លាប់ជាកន្លែងនេសាទសម្រាប់រាប់រយគ្រួសារក្នុងតំបន់។
លោក Van ជាអ្នកនេសាទធម្មតានៅក្រុង Tri An បាននិយាយថា កម្ដៅដ៏ក្ដៅខ្លាំងធ្វើឲ្យការងាររបស់គាត់លំបាក។ លោកបានបន្តថា “ទឹកស្រករាល់ឆ្នាំ ប៉ុន្តែវាធ្លាក់ចុះទាបណាស់នៅឆ្នាំនេះ ធម្មតាខ្ញុំចាប់ត្រីបាន ១០ គីឡូក្រាមក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវរកបានតែ ២ ទៅ ៤ ក្បាលប៉ុណ្ណោះក្នុងមួយក្បាលលក់បាន ៦ ម៉ឺនដុង”។
យោងតាមក្រុមហ៊ុនវារីអគ្គិសនី Tri An បានបញ្ចាក់ថា កម្រិតទឹកធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ១២ ឆ្នាំមកនេះ គឺនៅប្រហែល ៥០ ម៉ែត្រ ស្របពេលដែលភ្លៀងធ្លាក់ប៉ុន្មានថ្ងៃថ្មីៗនេះបានជួយកម្រិតនេះឡើងដល់៥១ម៉ែត្រប៉ុណ្ណោះ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម កំពុងក្តៅសុខៗ ស្រាប់តែប្រែប្រួលអាកាសធាតុ ទៅជាធ្លាក់ទឹកកក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


